ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

BREAKING NEWS: ផ្អើលពេញពិភពលោក! អំពីការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាគាំទ្រកូនប្រុសច្បងជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ជំនាន់ក្រោយ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងគាំទ្រដល់កូនប្រុសច្បងរបស់សម្តេចគឺលោក ហ៊ុន ម៉ាណែត ដើម្បីប្រជែងយកអាសនៈជានាយករដ្ឋមន្ត្រីដោយការបោះឆ្នោះសម្រាប់ពេលអនាគត។

នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន សែន បានថ្លែងថា៖ «ហ៊ុន ម៉ាណែត ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រី ហើយទទួលបានការគាំទ្រពីឪពុក»។ ក្រោយការប្រកាសនេះប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបាននិងកំពុងផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយពេញពិភពលោកដោយសារព័ត៌មានជាច្រើនបានរៀបរាប់ពីបំណងរបស់នាយករដ្ឋមន្ត្រីកម្ពុជាចង់ផ្តល់កៅអីដល់កូនប្រុសរបស់សម្តេច។

សារព័ត៌មានល្បីៗលើពិភពលោកដែលបានចុះផ្សាយនោះរួមមានដូចជាសារព័ត៌មាន Reuters, Aljazeera, The Australian, Malay Mail, Bangkok Post, , Vice, Channel New Asia, France24, News Fusion and Straits Time សុទ្ធតែបានចែករំលែកការប្រកាស។សារព័ត៌មានស៊ីនហួរបស់ចិន និងកាសែត Indian Times របស់ឥណ្ឌា ក៏ដូចជាវៀតណាម VN Express និងសារព័ត៌មានល្បីៗអន្តរជាតិជាច្រើនទៀតសុទ្ធតែបានចុះផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍នេះ។

សារព័ត៌មានទាំងនោះបានលើកថាកូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មានអាយុ៤៤ឆ្នាំ ជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គសេនាធិការចម្រុះ នឹងក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោត ដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យ។

ការបោះឆ្នោតសកលដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីនៅកម្ពុជាសម្រាប់អាណត្តិក្រោយត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថាការស្នងតំណែងរបស់លោក ហ៊ុន ម៉ាណែត អាចនឹងមិនទាន់ធ្វើឡើងនៅឆ្នាំ២០២៣នោះ ប៉ុន្តែអាចធ្វើឡើងពេលអនាគត។ សម្តេចតេជោបានបន្ថែមទៀតថា សម្តេចបានចិញ្ចឹមកូនប្រុសរបស់សម្តេចបានល្អ ដោយជូនពរឲ្យលោកក្លាយជាអ្នកដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តទៀតព្រោះលោក ហ៊ុន ម៉ាណែត ស័ក្តិសមជាតំណាងប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយ។

លោក ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគាត់គឺជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធា West Point នៅ​​​ស​​ហរដ្ឋអាមេរិក។ លោកក៏ជាបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Bristol ក្នុងចក្រភពអង់គ្លេសផងដែរ៕

ខាងក្រោមនេះគឺជា link ភ្ជាប់ទៅសារព័ត៌មានលើពិភពលោកដែលបានចុះផ្សាយ៖

១- សារព័ត៌មាន Reuters អន្តរជាតិ ចេញផ្សាយនៅម៉ោង ៣:១៥នាទីរសៀល ចំណងជើង “Cambodian leader Hun Sen says backs eldest son to succeed him” https://www.reuters.com/world/asia-pacific/cambodian-leader-hun-sen-says-backs-eldest-son-succeed-him-2021-12-02/

២-សារព័ត៌មាន World News ចំណងជើង “Cambodia's Hun Sen backs son to take over leadership” http://go.newsfusion.com/world-news/item/15154964

៣-សារព័ត៌មាន Channel News Asia ចេញផ្សាយនៅម៉ោង ៤:២៩នាទីរសៀល ចំណងជើង “Cambodian leader Hun Sen says backs eldest son to succeed him” https://www.channelnewsasia.com/asia/cambodian-leader-hun-sen-says-backs-eldest-son-succeed-him-2353481

៤-សារព័ត៌មាន XINHUANET ចំណងជើង “Cambodian PM says eldest son Manet will be one of PM candidates after him” http://www.news.cn/english/2021-12/02/c_1310346965.htm

៥-សារព័ត៌មាន Aljazeera ចំណងជើង “Hun Sen, Cambodian leader for 36 years, backs son to succeed him” https://www.aljazeera.com/news/2021/12/2/cambodian-leader-hun-sen-says-he-backs-eldest-son-to-succeed-him

៦-សារព័ត៌មាន FRANCE 24 ចំណងជើង “Cambodia's Hun Sen backs son to take over leadership” https://www.france24.com/en/live-news/20211202-cambodia-s-hun-sen-backs-son-to-take-over-leadership

៧-សារព័ត៌មាន THE STRAITS TIMES ចំណងជើង “Cambodia's Hun Sen backs son to take over leadership” https://www.straitstimes.com/asia/se-asia/cambodias-hun-sen-backs-son-to-take-over-leadership

៨-សារព័ត៌មាន Yahoo! News ចំណងជើង “Cambodia's Hun Sen backs son to take over leadership” https://news.yahoo.com/cambodias-hun-sen-backs-son-062702620.html?guccounter=1&guce_referrer=aHR0cHM6Ly93d3cuZ29vZ2xlLmNvbS8&guce_referrer_sig=AQAAANb1jnm49G-8A0C4GWg3vz2zRUnQkoamPdiuHe5ISa5sc1oPeqw19zGLgM3tt0OWwIZRH3p8FP4XBK2by7LjK87wODm9lDMsfXwGiCLAhnGWOtwttpT3bHIjHoMkt9qJ9Q2KMr_3qxqlciQd1yOelpq496Pe7HL-ZwDLA3FSPM-D

៩-សារព័ត៌មាន Swissinfo.ch ចំណងជើង “Hun Sen apoya a su hijo para sustituirle como primer ministro de Camboya” https://www.swissinfo.ch/spa/camboya-pol%C3%ADtica_hun-sen-apoya--a-su-hijo-para-sustituirle-como-primer-ministro-de-camboya/47158964

១០-សារព័ត៌មាន The Australian ចំណងជើង “Hun Sen backs son to take over” https://www.theaustralian.com.au/world/cambodias-hun-sen-backs-son-to-take-over-leadership/news-story/52a9cd1156b1de873990498b64030cde

១១-សារព័ត៌មាន La Libre ចំណងជើង “Cambodia: Prime Minister Hun Sen supports his son to succeed him” https://www.lalibre.be/dernieres-depeches/belga/2021/12/02/cambodge-le-premier-ministre-hun-sen-soutient-son-fils-pour-quil-lui-succede-PLKC2KAYPFBBDBLO544VTI7FB4/

១២-សារព័ត៌មាន TRACK ចំណងជើង “My eldest son Manet will be one of PM candidates”:Cambodian PM” https://english.newstracklive.com/news/my-eldest-son-manet-will-be-one-of-pm-candidates-cambodian-pm-sc57-nu318-ta318-1196083-1.html

១៣-សារព័ត៌មាន Malay 1Metre Mail ចំណងជើង “Cambodia’s Hun Sen backs son to take over leadership” https://www.malaymail.com/news/world/2021/12/02/cambodias-hun-sen-backs-son-to-take-over-leadership/2025409

១៤-សារព័ត៌មាន VICE World News ចំណងជើង “The World’s Longest Ruling Prime Minister Has Backed His Son to Take Over” https://www.vice.com/en/article/n7nn5g/hun-sen-longest-serving-prime-minister

១៥-សារព័ត៌មាន THE TIMES OF INDIA ចំណងជើង “Cambodia's Hun Sen backs son to take over leadership” https://timesofindia.indiatimes.com/world/rest-of-world/cambodias-hun-sen-backs-son-to-take-over-leadership/articleshow/88045503.cms

១៦-សារព័ត៌មាន VN EXPRESS ចំណងជើង “Hun Sen ủng hộ con trai trở thành thủ tướng” https://vnexpress.net/hun-sen-ung-ho-con-trai-tro-thanh-thu-tuong-4397555.html

១៧-សារព័ត៌មាន Bangkok Post ចំណងជើង “Hun Sen backs eldest son to succeed him”
https://www.bangkokpost.com/world/2225587/hun-sen-backs-eldest-son-to-succeed-him




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក