ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការអនុគ្រោះពន្ធ១០%លើរថយន្តគ្មានពន្ធនឹងត្រូវផុតកំណត់ចុងខែនេះ

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ព្រមានចាប់អនុវត្តន៍ការចុះបង្ក្រាបលើរថយន្តគ្មានពន្ធ និងចាប់អនុវត្តន៍ពន្ធអាករពេញតម្លៃដោយគ្មានបន្ធូរបន្ថយ។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ បានរម្លឹកម្ចាស់រថយន្តដែលគ្មានពន្ធមានស្រាប់ ក្នុងប្រទេស ដែលកំពុងជ្រកក្រោមផ្លាកលេខផ្សេងៗ ឱ្យប្រញាប់ទៅបង់ពន្ធក្រោមការអនុគ្រោះពន្ធ១០%ឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករបញ្ជាក់ថា៖ «ផុតកាលបរិច្ឆេទកំណត់នេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវបង់ប្រាក់ពន្ធនិងអាករពេញលេញ ដោយមិនទទួលបានការអនុគ្រោះបន្ធូរបន្ថយ ១០% ទៀតទេ។ ម្យ៉ាងទៀត ទោះបីជាការអនុញ្ញាតឱ្យចូលមកបង់ពន្ធនិងអាករនេះ នឹងបន្តរហូតដល់ថ្ងៃគឺ ៣០ ខែមិថុនា ឆ្នាំ២០២២ក្តី ចាប់ពី ថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ តទៅ អគរ អាចនឹងចុះធ្វើការបង្ក្រាបជាយថាហេតុ នៅតាមទីសាធារណៈ លើរថយន្ត គ្មានពន្ធនិងអាករគ្រប់ប្រភេទ» ។

ក្នុងសេចក្ដីជូនដំណឹងនេះអគ្គនាយកដ្ឋានគយក៏ជំរុញដល់ម្ចាស់យានយន្តដែលមានចង្កូតស្ដាំឲ្យទៅបង់ពន្ធ និងយករថយន្តទៅកែចង្កូតឲ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ផងដែរ។

ដើម្បីបញ្ចប់នូវបញ្ហារថយន្តគ្មានពន្ធ រដ្ឋាភិបាលបានទុកពេលឲ្យម្ចាស់យានយន្តដែលមិនទាន់បង់ពន្ធទាំងអស់ត្រូវធ្វើការបង់ពន្ធដោយមានការអនុគ្រោះពន្ធរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ ផុតពីថ្ងៃកំណត់នេះម្ចាស់យានយន្តដែលគ្មានពន្ធត្រូវបង់នៅក្នុងតម្លៃពេញ ១០០ភាគរយនឹងត្រូវបន្ថែមនូវការផាកពិន័យមួយចំនួនទៀតផងដែរ។

ថ្លែងក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែតុលា សម្ដេចតេជោ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវសហការជាមួយគយដើម្បីបង្កើនការទប់ស្កាត់រថយន្តគ្មានពន្ធ និងឲ្យរាយការណ៍មកសម្ដេចប្រសិនជាឃាត់បានរថយន្តគ្មានពន្ធដែលប្រើប្រាស់ដោយមន្ត្រីជាន់ខ្ពស់ណាម្នាក់ដើម្បីឲ្យសម្ដេចមានវិធានការដោយផ្ទាល់ដែលមានដូចជាដកចេញពីតំណែងជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក