ព្រះសីហនុ៖ សមត្ថកិច្ចខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានឃាត់ខ្លួនជនជាតិចិនចំនួន១៣នាក់និងបានដកហូតកាំភ្លើងខ្លីចំនួន២ដើម ចំណុចភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ។ ទោះជាយ៉ាងណានៅមិនទាន់ដឹងមូលហេតុនៃការប្រើប្រាស់ និងប្រភពនៃកាំភ្លើងនៅឡើយទេ។
បច្ចុប្បន្ន សមត្ថកិច្ច បាននាំខ្លួនជនសង្ស័យទាំងអស់នេះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តធ្វើការសាកសួរបន្តតាមនិតិវិធីច្បាប់៕