
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យលោក ថង សាវុន ចុះសួរសុខទុក្ខកុមារី រងគ្រោះដោយការរំលោភសេពសន្ថវៈ និងប៉ុនប៉ងសម្លាប់
រតនគិរី : នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីចុះសួរសុខទុក្ខកុមារី ស.ធ.ត អាយុ១៤ឆ្នាំដែលរងគ្រោះដោយការរំលោភសេពសន្ថវៈនិងប៉ុនប៉ងសម្លាប់ដោយអារកធ្វើឱ្យបាត់បង់បំពង់សំឡេងអស់មួយជីវិតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ដើម្បីជួយសម្រាលការលំបាកក្នុងជីវភាពរស់នៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភជូនដល់គ្រួសារកុមារីរងគ្រោះនូវអង្ករ ៥០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកដោះគោឆៅ២យួរ, ទឹកពិសា ១កេស, និងថវិកាចំនួន៥លានរៀល។
សូមបញ្ជាក់ថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី៕