ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំពង់ទឹក បារាយណ៍ មេបុណ្យ បញ្ចប់ការជួសជុល បន្ទាប់ពីប្រេីពេល ១៨ខែ

បន្ទាយមានជ័យ៖ ព្រះពន្លាជ័យ ឬកំពង់ទឹក បារាយណ៍ មេបុណ្យ នៅក្នុងស្រុកថ្មពួក ដែលប្រេីរយៈពេលជួសជុលជិត ២ឆ្នាំ ត្រូវបានសម្រេចបិទការដ្ឋានជួសជុល ក្រោយពីស្ថាបនារួច។

ពិធីបិទការដ្ឋានខាងលេីធ្វេីឡេីងនៅបរិវេណ កំពង់ទឹកបារាយណ៍មេបុណ្យ ធ្វេីឡេីងនៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។

ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ លោក ម៉ៅ ស៊ី បានប្រាប់ឱ្យ EAC News ដឹងថា ការសាងសង់កំពង់ទឹក បារាយណ៍ មេបុណ្យនេះ ត្រូវបានចាប់ផ្តេីមសាងសង់កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ហេីយត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រយៈពេល នៃការជួសជុលកែលម្អនេះមានរយៈពេល ១៨ខែ ដោយប្រើប្រាស់ថវិកាលោកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន រួមនឹងមានការចូលរួមពីសប្បុរសជនក្នុងនិងក្រៅប្រទេស។

លោកបន្ថែមថា ការសាងសង់មានជួបផលលំបាកផងដែរនៅរដូវវស្សា មួយវិញទៀត រចនាសម្ព័ន្ធរាងទ្រង់ទ្រាយ មានការបែកបាក់ស្ទើរទាំងស្រុង ដែលស្ទេីរតែមិនដឹងថាជាកំពង់ទឹកឡេីយ។ ទាក់ទងនឹងការជួសជុលនេះក៏មានជំនួយបច្ចេកទេសមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអ្នកជំនាញផ្សេងៗទៀតរួមគ្នាក្នុងការជួសជុលនេះ។

បន្ទាប់ពីរបិទការដ្ឋានសាងសង់ ព្រះពន្លជ័យ ឬកំពង់ទឹកបារាយណ៍មេបុណ្យ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ក៏មានការរៀបចំពីធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ហេីយក៏មានការរាប់បាតព្រះសង្ឃ ២៥០អង្គផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក