BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅ ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣ករណី ខណៈអ្នកជំងឺ ១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅ ថ្ងៃព្រហស្បតិ៍ ទី២ ខែធ្នូ ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,១៨៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៤៩នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៥៤៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨៣០ករណី៕