សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សម្ដេចតេជោ ត្រៀមខ្លួនទៅ ទស្សនកិច្ចនៅ ប្រទេសមីយ៉ានម៉ា

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាសម្ដេចត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើដំណើរទៅប្រទេសមីយ៉ានម៉ានាពេលខាងមុខ។ ការប្រកាសនេះធ្វើឡើងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុនៅព្រឹកនេះ។

សម្ដេចតេជោ បានថ្លែងថា ការទុកឱ្យមីយ៉ានម៉ា នៅក្រៅពីអាស៊ានគឺធ្វើឱ្យបាត់បង់នូវជន្ទល់របស់អាស៊ានដែលតាំងពីដើមមកមាន ១០ប្រទេស ហើយក៏ដូចជាមិនគោរពនូវធម្មនុញ្ញអាស៊ានផងដែរ។

សម្ដេចបានលើកឡើងថា៖ «ធម្មនុញ្ញអាស៊ានអត់មានតម្រូវឱ្យដេញសមាជិកណាមួយចេញទេ។ នេះគ្រាន់តែជាការបង្ហើបការគិតគូរខ្លះរបស់អនាគតប្រធានអាស៊ាន។ […] បើផ្ទះខ្លួនឯងរៀបចំមិនបាន តើអ្វីជាសាមគ្គីភាពអាស៊ាន ជាមជ្ឈភាពអាស៊ាន នេះជាអ្វីដែលខ្ញុំនិយាយជាមួយជប៉ុន និងឥណ្ឌូនេស៊ី»។

បើតាមសម្ដេចតេជោ នៅថ្ងៃទី៦ និង៧ ខែធ្នូខាងមុខរដ្ឋមន្ត្រីការបរទេសមីយ៉ានម៉ានឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាផងដែរ។

ប្រទេសកម្ពុជានឹងត្រូវក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ខាងមុខ ដែលនឹងមានបញ្ហាជាច្រើនដែលកម្ពុជាត្រូវដឹកនាំដោះស្រាយទាំងក្នុងតំបន់និងពិភពលោក។ កម្ពុជាធ្លាប់ធ្វើជាប្រធានប្ដូរវេនអាស៊ាន២ដងរួចមកហើយគឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២៕

PHOTO: SARY


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក