ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថានចេញវិធានការបញ្ឈប់ការធ្វើលិខិតទិញលក់ដីរដ្ឋដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ

ភ្នំពេញ : ពេលថ្មីៗនេះក្រសួងបរិស្ថានបានពិនិត្យឃើញថា រដ្ឋបាលឃុំសង្កាត់មួយចំនួននៅតែបន្តធ្វើការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើខិតផ្ទេរសិទ្ធិពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅលើដីដែលបានកាប់ឆ្ការ រុករានទន្ទ្រានដីព្រៃរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលទង្វើទាំងនេះជាអំពើផ្ទុយនឹងច្បាប់។

ដើម្បីចូលរួមទប់ស្កាត់ និងបដិសេធចោលនូវអានុភាពនានារបស់ឯកសារខាងលើ លោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថានបានស្នើអាជ្ញាធរគ្រប់រាជធានីខេត្ត ចាត់វិធានការមួយចំនួនជាបន្ទាន់ដើម្បីបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានការពាក់ព័ន្ធទៅនឹងការកាន់កាប់ និងការផ្ទេរសិទ្ធិទាំងឡាយលើដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដែលរដ្ឋបាលឃុំ សង្កាត់ បានចុះហត្ថលេខា បញ្ជាក់នាពេលកន្លងមក។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល បានណែនាំទៅរដ្ឋបាលឃុំ សង្កាត់ ឱ្យបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់លើលិខិត ផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដីជាអាទិ៍ នៅលើដីដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៃដែនសមត្ថកិច្ចរបស់ខ្លួន។

លោក សាយ សំអាល ណែនាំឱ្យផ្តល់កិច្ចសហការ និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ចំពោះរដ្ឋបាលឃុំ សង្កាត់ ណាដែលនៅតែបន្តចុះហត្ថលេខា បញ្ជាក់លើលិខិតផ្ទេរសិទ្ធិ ឬពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី ជាអាទិ៍ នៅលើដី ដែលបានកាប់ឆ្ការរុករានទន្ទ្រាន ដីព្រៃរដ្ឋដោយខុសច្បាប់ដើម្បីធ្វើជាកម្មសិទ្ធិក្នុងតំបន់ការពារ ធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក