ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ឱ្យពិនិត្យឡើងវិញលើការហាមឃាត់ប្រទេសនៅអាហ្វ្រិកចំនួន១០មកកម្ពុជា

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ពិភាក្សាគ្នាលើការកែតម្រូវវិធានការសម្រាប់ប្រទេស១០នៅអាហ្វ្រិកដែលកម្ពុជាសម្រេចហាមឃាត់កាលពីថ្ងៃទី២៩ វិច្ឆិកាកន្លងទៅ។

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ហាមឃាត់អ្នកធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅអាហ្រ្វិក ដែលរួមមាន ប៊ូស្វាណា អ៉ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ី មិនឱ្យចូលប្រទេសកម្ពុជាដោយសារដើម្បីការពារ ការរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា “អូមីក្រុង (Omicron)”។

ថ្លែងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយអគ្គលេខាធិការអង្គការប្រជាជាតិដែលបានបង្ហាញការសោកស្ដាយចំពោះការសម្រេចរបស់ប្រទេសនានាក្នុងពិភពលោកបិទការហោះហើរពីប្រទេសមកពីតំបន់អាហ្វ្រិកដោយការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មីនេះ។

សម្ដេចបានបញ្ជាក់ថា ពិភពលោកមិនគួរទុកឱ្យអាហ្វ្រិកឯការនោះទេ និងបានបញ្ជារដ្ឋមន្ត្រីសុខាភិបាលពិភាក្សាជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចពីការធ្វើយ៉ាងណាបើកព្រំដែនជាមួយប្រទេសអាហ្វ្រិកទាំងនោះឡើយវិញ។

សម្ដេចឱ្យជាយោបល់ថា៖ «គួរពិចារណាឡើងវិញអំពីការហាមឃាត់ប្រទេសទាំង១០ ដោយវិធានការតម្រូវវិធានការធ្វើតេស្ត។ ដោយឱ្យធ្វើ PCR តែម្ដងមិនធ្វើតេស្តរហ័សទេ។ […] ក្នុងករណីដែលមានជំរុញការធ្វើតេស្ត កន្លងទៅខ្ញុំសម្រេចហើយ តែក៏អាចសម្រេចថ្មីវិញដែរ។ ភ័យជ្រុលនាំតែអាចកើតជំងឺសសៃប្រសាទដែរ។ យើងមិនខ្លាចពេក ហើយក៏មិនហ៊ានពេក» ។

អង្គការសុខភាពពិភពលោកកំណត់នូវប្រភេទរបស់មេរោគបំប្លែងថ្មីកូវីដ-១៩ ដែលបានរកឃើញនៅទ្វីបអាហ្វ្រិក ដោយបានដាក់ឈ្មោះថា Omicron កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក