សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

TOP NEWS: រកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១៧៨នាក់ ភាគច្រើនបំផុតនៅរាជធានីភ្នំពេញ ឯអ្នកជំងឺចំនួន៣៨នាក់បានជាសះស្បើយ

(ភ្នំពេញ)៖ មនុស្សចំនួន ១៧៨នាក់ ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ ឯអ្នកជំងឺដែលកំពុងសម្រាក ចំនួន ៣៨នាក់ទៀតបានជាសះស្បើយនិងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃនេះ បន្ទាប់ពីបានធ្វើតេស្តឃើញ អវិជ្ជមាន ចំនួន២លើក ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

មនុស្សនៅក្នុងរាជធានីភ្នំពេញចំនួន ១៤៩នាក់ត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ស្របពេលដែលមនុស្សរស់នៅក្នុងខេត្តកណ្ដាល ១៤នាក់ ខេត្តព្រះសីហនុ ៦នាក់ ខេត្តស្វាយរៀង ៣នាក់ ខេត្តកំពង់ស្ពឺ ២ ខេត្តតាកែវ ១នាក់ ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តសៀមរាប ១នាក់ក៏ត្រូវបានរកឃើញថាមានវីរុសកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែលថា ក្នុងចំណោមមនុស្សចំនួន ១៧៨នាក់ ក៏មានមនុស្សចំនួន ១នាក់ ជាពលកធ្វើដំណើរមកពីប្រទេសថៃ ក៏បានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៤ ៨៧៤នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៤ ៣៣៧, អ្នកជាសះស្បើយចំនួន ២ ២៩០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ២ ៥៤៤នាក់, អ្នកស្លាប់ចំនួន ៣៥នាក់ និងស្លាប់ដោយជំងឺផ្សេងពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក