ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោ៖ ការអភិវឌ្ឍត្រូវគិតដល់បរិស្ថានជាសំខាន់

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការអភិវឌ្ឍមិនសំដៅតែលើការរីកចំរើនប៉ុណ្ណោះទេ តែបញ្ហាសំខាន់គឺបរិស្ថានដែលត្រូវយកចិត្តទុកដាក់ ដូច្នេះហើយទើបរាជរដ្ឋាភិបាលហ៊ានចំណាយដើមទុនជាច្រើនលានដុល្លារដើម្បីអភិវឌ្ឍន៍ដល់ខេត្តព្រះសីហនុដែលបានប្រែក្លាយជាទីក្រុងមានសោភ័ណភាពនិងបរិស្ថានដូចពេលនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលចុះពិនិត្យអាងប្រព្រឹត្តកម្មទឹកស្អាតទី២ ដែលមានសមត្ថភាពចំរោះទឹកបាន៧ ២០០ម៉ែត្រគីបក្នុង១ថ្ងៃ នៅក្នុងខេត្តព្រះសីហនុថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធរំដោះទឹកនិងចំរោះទឹកក្នុងខេត្តព្រះសីហនុគឺជាការចំណាយថវិកាជាតិសុទ្ធសាធ ដើម្បីជាការទទួលខុសត្រូវ គិតគូរដល់ពលរដ្ឋនិងបរិស្ថាន។

សម្ដេចបានថ្លែងនៅពេលបង្ហាញដល់អ្នកសារព័ត៌មានពីទឹកដែលចំរោះរួចដែលស្អាតនិងមានត្រីក្នុងនោះផងដែរថា៖ «អស់លោកឃើញហើយចាប់ផ្ដើមពីទឹកស្អុយចំរោះរហូតមកក្លាយជាទឹកដែលអាចចិញ្ចឹមត្រីបាន។ តើនេះចេញមកពីអ្វី? គឺចេញមកពីការខិតខំរបស់យើងទាំងការគិត ទាំងការទទួលខុសត្រូវ និងការខិតខំរកប្រាក់ សន្សំប្រាក់ដើម្បីធ្វើកិច្ចការទាំងអស់នេះ។ នេះជាមោទនភាពជាតិខ្មែររបស់យើង! ដែលយើងខិតខំកសាងពីគំនរផេះផង់ពីទីក្រុងគ្មានមនុស្សរស់នៅ ទៅជាទីក្រុងដ៏ទំនើបមួយ»។

បើតាមសម្ដេចតេជោ ការចំរោះទឹកឱ្យស្អាតបែបនេះជាការធានាដល់សុវត្ថិភាពពលរដ្ឋនៅពេលដែលចុះងូតទឹកសមុទ្រ ក៏ដូចជាការពារដល់សមុទ្រផងដែរ។

នៅល្ងាចនេះសម្ដេចតេជោ ក៏បានចុះទៅងូតទឹកសមុទ្រក្នុងឆ្នេរអូរឈើទាលដែលជាសញ្ញាបង្ហាញដល់ពលរដ្ឋថាទឹកសមុទ្រក្នុងខេត្តព្រះសីហនុគឺមានសុវត្ថិភាព។

ខេត្តព្រះសីហនុសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន៣ក្នុងខេត្តដែលមានគោលបំណងក្នុងការបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកស្អាតតាមស្ដង់ដាបរិស្ថានមុននឹងបញ្ចេញទៅក្នុងសមុទ្រ។ ស្ថានីយទី១ មានសមត្ថភាពបន្សុទ្ធទឹកបានប្រមាណ ៥ ២០០ ម៉ែត្រគូបក្នុង១ថ្ងៃ ស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បានប្រមាណ ៧ ២០០ ម៉ែត្រគូប ខណៈស្ថានីយទី៣ ដែលគ្រោងបញ្ចប់ការសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២២ មានសមត្ថភាពសម្អាតទឹកកខ្វក់បានជាង ២០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ៕

រូបភាពដោយ៖ សុខ សារី 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក