ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបង្ហាញមហិច្ចតាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង

ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយបង្ហាញនូវការចង់បានរបស់សម្ដេចក្នុងការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង ដោយសង្ឃឹមថាក្រោយជំងឺកូវីដ-១៩បានបញ្ចប់ ហើយសេដ្ឋកិច្ចជាតិបាននឹងនរឡើងវិញសម្ដេចនឹងព្យាយាមធ្វើឱ្យសម្រេចបាននូវមហិច្ចតាទាំងនេះ។

ថ្លែងក្នុងពេលចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បញ្ហាកូវីដ-១៩បានបំផ្លាញនូវការចង់បានរបស់កម្ពុជាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធដោយខ្លួនឯង ដោយសាររដ្ឋាភិបាលបានបង្វែរថវិកាជាតិសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទៅប្រយុទ្ធទៅនឹងបញ្ហាកូវីដ-១៩។ សម្ដេចបន្ថែមថា ការចំណាយថវិការដោយខ្លួនឯងបានធ្វើឱ្យឃើញលទ្ធផលបានឆាប់រហ័ស និងបង្ហាញពីមោទនភាពជាតិផងដែរ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា៖ «យើងអង្គុយរង់ចាំពីជំនួយ អង្គុយរង់ចាំពីខាងក្រៅមិនបានទេ យើងត្រូវខំដោះស្រាយខ្លួនឯង។ ប៉ុន្ដែដូចខ្ញុំបាននិយាយមុនអញ្ចឹង! កូវីដបានបំផ្លាញយើងកុំអីយើងប្រើប្រាស់ទុនរបស់យើងទាំងអស់ដែលមិនមែនតែក្រុងព្រះសីហនុមួយទេគឺគ្រប់ទីកន្លែងទាំងអស់យើងនឹងធ្វើ ទាំងផ្លូវទាំងស្ពានទាំងហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ដូចជាបញ្ហាការរំដោះទឹកស្អុយជាដើមប៉ុន្ដែដោយសារបញ្ហាកូវីដ យើងត្រូវបង្វែថវិកាទីចិញ្ចឹមនិងជួយប្រជាជន និងជួយសេដ្ឋកិច្ចសិន។ ហើយខ្ញុំសង្ឃឹមថាពេលដែលសេដ្ឋកិច្ចកើនឡើងយើងនឹងខិតខំប្រមូលធនធានទោះបីមានកម្រិតតែយើងខិតខំធ្វើដោយខ្លួនយើង» ។

ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្ដាយដែលបញ្ហាកូវីដ-១៩កើតឡើង ដែលធ្វើឱ្យរដ្ឋាភិបាលកម្ពុជាផ្ទេរលុយពីថវិកាជាតិប្រមាណ ២ ៣០០លានដុល្លារទៅទប់ទល់នឹងបញ្ហាកូវីដ-១៩។ សម្ដេចបានបង្ហើបពីគម្រោងសម្ដេចក្នុងការសាងសង់ស្ពានដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង ២គីឡូម៉ែត្រមានស្ពានមួយ នៅតាមទន្លេតូច ស្ទឹងពោធិសាត់ ស្ទឹងមង្គលបុរី និងស្ទឹងសង្កែ ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក