ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក កឹម សុខា ថាគ្មានអ្នកណាអាចបង្ខំគាត់ឱ្យធ្វើអ្វីក្រៅពីឆន្ទៈរបស់គាត់នោះទេ

ភ្នំពេញ៖ ប្រធានអតីតបក្សសង្គ្រោះជាតិលោក កឹម សុខា បានប្រកាសថា អ្វីដែលលោកធ្វើគឺធ្វើទៅបានតាមកាលៈទេសៈ និងឆន្ទៈរបស់លោកគ្មានរងការបង្ខិតបង្ខំឬគំរាមពីអ្នកណានោះទេ។ ការបញ្ជាក់របស់លោកនាពេលនេះគឺជាឆ្លើយតបទៅនឹងការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលថាការប្រកាសរបស់លោក កឹម សុខា ផ្ដាច់ចំណងជាមួយ សម រង្ស៉ី កើតចេញពីការគំរាមកំហែងរបស់សម្ដេចតេជោ ហ៊ុន សែន។

នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១នេះ លោក កឹម សុខា បានសរសេរថា៖ «ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបានទៅតាមលទ្ធភាពកាលៈទេសៈ និងដោយឆន្ទៈពិតរបស់ខ្ញុំ មិនធ្វើតាមអ្នកណាគំរាមបង្ខំខ្ញុំឡើយ ជាពិសេសអ្វីដែលខ្ញុំផ្សព្វផ្សាយក្នុងផេកផ្លូវការរបស់ខ្ញុំ» ។

លោកសរសេរបែបនេះដោយអមជាមួយរូបភាពជាច្រើនសន្លឹកដែលជាសកម្មភាពរបស់លោកក្នុងខែវិច្ឆិកាកន្លងទៅ។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាល ពី ឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។

ទោះជាយ៉ាងណា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កឹម សុខា ចេញមុខមកបញ្ជាក់ថាលោកលែងជាប់ពាក់ព័ន្ធនឹង សម រង្ស៉ី ទៀតហើយ និងអំពាវនាវឲ្យ សម រង្ស៊ី និងបក្ខពួកឈប់យកឈ្មោះលោកទៅភ្ជាប់នឹង សម រង្ស៉ី ថែមទៀត។

លោក កឹម សុខា បានសរសេរលើហ្វេសបុកផេករបស់លោកថា សម រង្ស៊ី និងបក្ខពួកបានយកឈ្មោះលោក ទៅភ្ជាប់ជាមួយនឹងសកម្មភាពនយោបាយនានារបស់ សម រង្ស៊ី ដោយពុំមានការអនុញ្ញាតពីលោក។ លោកបន្ថែមថា លោក សម រង្ស៉ី បានដើរចេញពីចំណងទំនាក់ទំនងនិងស្មារតីដើមនៃការរួបរួមទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ថែមទាំងបានគាំទ្រអតីតគណបក្សភ្លើងទៀនដែលជាបក្សចាស់របស់ខ្លួនថែមទៀត ដោយថាជាទង្វើដែលសបញ្ជាក់ថា សម រង្ស៊ី កឹម សុខា មិនមែនជាមនុស្សតែមួយទេ ដោយសារតែសកម្មភាពទាំងអស់នេះមិនបានចេញពីគំនិតរបស់លោក កឹម សុខា ឡើយ។

កាលពីម្សិលមិញ កូនស្រីពៅរបស់លោក កឹម សុខា កញ្ញា កឹម សុមាធីតា បានសរសេរនៅលើបណ្ដាញសង្គម twitter របស់ខ្លួន ប្រកាសច្រានចោលព័ត៌មានទាំងឡាយដែលលាបព័ណ៌មកលើក្រុមគ្រួសារកញ្ញា និងថាក្រុមគ្រួសារកញ្ញាបានរងគ្រោះព្រោះការលាបព័ណ៌របស់ សម រង្ស៊ី និងបក្ខពួកអស់ជាច្រើនឆ្នាំមកហើយផងដែរ។

ក្នុងសារលើ Twitter កឹម សុមាធីតា បានលើកឡើងថា ចាប់តាំងពីឪពុកកញ្ញាត្រូវបានចាប់ខ្លួន សម រង្ស៊ី និងគូកនបានចាប់ផ្ដើមយុទ្ធនាការលាបព័ណ៌មកលើឪពុករបស់កញ្ញា និងព្យាយាមបំបិតមាត់ដៃគូររបស់ខ្លួនថែមទៀត។ កញ្ញាចាត់ទុកថាសកម្មភាពរបស់ សម រង្ស៊ី និងបក្ខពួកថា ជាសកម្មភាពជនផ្ដាច់ការ និងប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលលំអៀងរបស់ខ្លួនផ្សព្វផ្សាយបំផ្លាញអ្នកដទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក