សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា | លោក ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ | រកឃើញវត្តមានកូនសត្វផ្សោតថ្មីមួយក្បាលនៅព្រែកត្នោត ខេត្តកំពត | ទស្សនាការផ្សាយផ្ទាល់: កម្មវិធី «អ្នកស្នងមរតក» ទិសស្លោករក្សាចាស់ បង្កើត និងអភិវឌ្ឍថ្មី |

មនុស្សស្នាក់នៅកម្ពុជាជិត ១៤,១លាននាក់បានទទួលចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១

ភ្នំពេញ៖ មនុស្សសរុបចំនួន ១៤,១៤៥,៦០៦នាក់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាបានទទួលការចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងលើកទី២ បានសរុបចំនួន ១៣,៣៥១,៥១៤នាក់ និងអ្នកទទួលបានវ៉ាក់សាំងលើទីបីចំនួន ២,២៧២,៤៧៩នាក់។ នេះបើតាមរបាយការណ៍អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងប្រទេស (រួមទាំងក្រសួងការពារជាតិ) ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលផ្តល់ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

បើតាមរបាយការណ៍ដែលផ្តល់ដោយ អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា នេះលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងគោលដៅ១០លាននាក់ដែលមានអាយុ១៨ឆ្នាំឡើង សម្រេចបាន ចំនួនសរុបចំនួន១០០,៩២% ពលរដ្ឋមានអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំបាន ៩៨,៧៣% កុមារពី៦ឆ្នាំដល់ក្រោម១២ឆ្នាំសម្រេចបាន១០៤,៤៤% និងកុមារ៥ឆ្នាំសម្រេចបាន៨៨,០៣% ។

វ៉ាក់សាំងដែលបានប្រើប្រាស់សម្រាប់ការចាក់ជូនប្រជាជននោះរួមមាន៖ វ៉ាក់សាំងម៉ាកស៊ីណូហ្វាម បានចាក់លើកទី១ សរុបចំនួន ៣,៦៦១,២៤២ដូស ខណៈចាក់លើកទី២អស់ ៣,៤៩៧,៣៧៩ដូស និងចាក់លើកទី៣អស់ ២៨ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Covishield) បានចាក់លើកទី១ សរុបចំនួន ១៦៥,៦០៨ដូស ខណៈចាក់លើកទី២អស់ ១៥៧,៧៣៦ដូស។ វ៉ាកសាំងម៉ាក AstraZeneca (Japan) បានចាក់លើកទី១ សរុបចំនួន ១៨៤,០៦១ដូស ខណៈចាក់លើកទី២អស់ ១៧៦,៦៧៦ដូស និងចាក់លើកទី៣អស់ ៦៦៥,១៧៤ដូស។ វ៉ាកសាំងម៉ាក AstraZeneca (UK) បានចាក់លើកទី១ សរុបចំនួន ៤៥២ដូស ខណៈចាក់លើកទី២អស់ ៨១ដូស និងលើកទី៣អស់ ៤១៦,៣៧៣ដូស។ វ៉ាក់សាំងម៉ាកស៊ីណូវ៉ាក់បានចាក់លើកទី១ សរុបចំនួន ៥,០២៧,៣៥៣ដូស ខណៈចាក់លើកទី២អស់ ៤,៨៤១,៣០៥ដូសលើកទី៣អស់ ១,១៤៥,២០៥ដូស និងវ៉ាក់សាំងម៉ាក Janssen (Johnson&Johnson) បានចាក់ចំនួន ១,០៥៣,១៥១ដូស។ វ៉ាកសាំងម៉ាក AstraZeneca (KR) បានចាក់លើកទី៣ សរុបចំនួន ៤៥,៦៩៩ដូស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក