ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមការងារថ្នាក់ជាតិចុះពិនិត្យតាមតំបន់ព្រៃលិចទឹកជាប់បឹងទន្លេសាបក្នុងខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្រុមគណៈកម្មការចម្រុះដឹកនាំដោយរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក លាង មុន្នីរិទ្ធ រួមនឹង លោកអភិបាលខេត្តបន្ទាយមានជ័យ អ៊ុ រាត្រី បានចុះពិនិត្យតាមតំបន់ព្រៃលិចទឹក ជាប់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកចំនួន០២នៃខេត្តបន្ទាយមានជ័យ គឺស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

ការចុះពិនិត្យតំបន់ព្រៃលិចទឹកនេះ គឺពិនិត្យបង្គោលព្រំដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ ឃុំភ្នំលៀប នៃស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ស្រុកមង្គលបូរី នៃខេត្តបន្ទាយមានជ័យ ។

លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ឲ្យដឹងនៅចំនុចដែលក្រុមការងារចុះដល់បង្គោលលេខ៧ នៃបង្គោលកំណត់ព្រំដីតំបន់៣នេះថាដីព្រៃលិចទឹកក្នុងតំបន់៣ ដែលកំណត់ដោយរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យមានប្រមាណជាង ១២ ០០០ហិចតា(១២ពាន់)។ ការពិនិត្យនេះផងដែលគឺដើម្បីស្វែងរកអ្នកពាក់ព័ន្ធ កាន់កាប់ខុសច្បាប់ឈានដល់ការបង្រ្កាប អនុវត្តទោសតាមច្បាប់និងដកហូតយកមកវិញ នូវដីព្រៃលិចទឹក ដែលត្រូវបានជនខិលខូច ទន្ទ្រានកាន់កាប់ដោយខុសច្បាប់។

គួរំលឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការក្ដៅកាលពីថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីសម្ដេចទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាន និងឈូសឆាយដីលុបបឹងទន្លេសាប។ សម្ដេចបានបញ្ជាឱ្យរឹបអូសទ្រព្យសម្បត្តិជនល្មើសនៃអំពើនេះ និងជំរុញឱ្យជនល្មើសដែលទន្ទ្រានដីទឹកបឹងទន្លេសាបឱ្យចេញមុខមកសារភាពដើម្បីទទួលបានការបន្ថូរបន្ថយទោសផងដែរ។

បើតាមសម្ដេចតេជោ ដីដែលរឹបអូសបានមកវិញនេះនឹងត្រូវអភិរក្សដើម្បីដាំដើមឈើ ព្រៃលិចទឹកសាជាថ្មីឡើងវិញដើម្បីជាប្រយោជន៍ធនធានធម្មជាតិ ជំរកត្រី និងប្រព័ន្ធអេកូឡូស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក