ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមការងារថ្នាក់ជាតិរកឃើញការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបក្នុងខេត្តបាត់ដំបងជាង១ម៉ឺន២ពាន់ហិកតា

បាត់ដំបង៖ ក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់លោក ប៉ែន សុផល បានរកឃើញការកាប់ទន្ទ្រានដីព្រៃលិចទឹកបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមានចំនួន ១២ ២២១ហិកតា និងបានណែនាំដល់ឲ្យរកអ្នកពាក់ព័ន្ធនៅពីក្រោយការកាប់ទន្ទ្រាននេះផងដែរ។

ក្នុងកិច្ចប្រជុំជាមួយអភិបាលខេត្តបាត់ដំបងលោក សុខ លូ នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ក្រុមការងារបានរកឃើញថាក្នុងខេត្តបាត់ដំបងមានការទន្ទ្រានដីព្រៃបឹងទន្លេសាបក្នុងស្រុកចំនួន៤ មានស្រុកមោងប្ញស្សីចំនួន ២ ២១៤ហិកតា ស្រុកសង្កែ ចំនួន ៦ ១១៤ហិកតា ស្រុកឯកភ្នំចំនួន ៣ ០៥៣ហិកតា និងស្រុកថ្មគោលចំនួន ៨៣៨ហិកតា ទន្ទឹមនឹងនោះក៏មានការខូចខាតដោយភ្លើងឆេះព្រៃ សរុបចំនួន ២០ ៩៤៧ ហិកតាផងដែរ។

វិធានការរបស់ក្រុមការងារថ្នាក់ជាតិមាន៤គឺ ការកំណត់យាមការ ស្វែងរកអ្នកទន្ទ្រាននិងអ្នកនៅពីក្រោយ ការរៀបចំទិន្នន័យ និងត្រូវដាំដើមឈើឡើងវិញត្រង់ចំណុចគោលដៅឬព្រំប្រទល់ដីលិចទឹក។

កាលពីម្សិលមិញអាវុធហត្ថខេត្តបាត់ដំបងបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ពាក់ព័ន្ធនឹងករណីឈូសឆាយដីព្រៃលិចទឹកនៅត្រង់ចំណុចអូរកំបុត ស្ថិតក្នុងភូមិ ព្រែកឆ្ពោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

កាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាបយកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។

សម្ដេចតេជោបានលើកឡើងថា៖ «យើងមិនអាចអត់ឱនបានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជាមួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនសក្តិសមធ្វើជាមន្ត្រីតទៅទៀតទេ! មានតែដេកគុកប្រសើរជាងនៅជាមន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មានការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រីរបស់យើងនោះទេ»។

ការចេញវិធានការក្ដៅរបស់សម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាប។

បើតាមសម្ដេចដីដែលរឹបអូសបានមកវិញនេះនឹងត្រូវអភិរក្សដើម្បីដាំដើមឈើ ព្រៃលិចទឹកសារជាថ្មីឡើងវិញដើម្បីជាប្រយោជន៍ធនធានធម្មជាតិ ជំរកត្រី និងប្រព័ន្ធអរកូឡូស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក