ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្កើនការផ្សព្វផ្សាយទាំងភាសាជាតិនិងអន្តរជាតិ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ក្រសួងព័ត៌មានដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែល្អ ដោយជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្កើនការផ្សព្វផ្សាយចម្រុះភាសាឱ្យកាន់តែសម្បូរបែបដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីគ្រប់ទិដ្ឋភាពរបស់ប្រទេសកម្ពុជា។

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី៣០ ខែវិច្ឆិកានេះ អ្នកនាំពាក្យក្រសួងព័ត៌មានលោក មាស សុភ័ណ្ឌ បានឱ្យដឹងថា លោករដ្ឋមន្ត្រីបានណែនាំទៅដល់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ត្រូវប្រឹងប្រែងខិតខំនៅក្នុងការ ផ្សព្វផ្សាយ ទាំងភាសាបារាំង អង់គ្លេស ចិន និងភាសាផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងប្រសាសន៍ប្រកបដោយសុទិដ្ឋិនិយមរបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

លោកលើកឡើងថា៖ «ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍ណែនាំទៅដល់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP វិទ្យុជាតិកម្ពុជា និងវិទ្យុFM96 ត្រូវប្រឹងប្រែងខិតខំនៅក្នុងការផ្សព្វផ្សាយទាំងភាសាបារាំងអង់គ្លេស ចិន និងភាសាផ្សេងៗ ដែលពាក់ព័ន្ធទៅនឹង ប្រសាសន៍ប្រកបដោយសុទិដ្ឋិនិយមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយសម្ដេចសង្ឃឹមយ៉ាងមុតមាំថានៅក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ ក្រុមប្រតិបត្តិពាក់ព័ន្ធទៅនឹងបញ្ហាសមុទ្រចិនខាងត្បូង នឹងអាចត្រូវបានចុះដោះស្រាយ ដែលបានចុះហត្ថលេខាដោយប្រទេសចិន និង សមាសភាពប្រទេសពាក់ព័ន្ធមួយចំនួនក្នុងតំបន់អាស៊ានរបស់យើងនេះផងដែរ»។

បើតាមលោក មាស សោភ័ណ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានណែនាំទៅដល់ទូរទស្សន៍ជាតិកម្ពុជា ធ្វើយ៉ាងណាពង្រឹងនូវកម្មវិធី ផ្សព្វផ្សាយកម្មវិធីកីឡារបស់ខ្លួន ដូចជាកម្មវិធីប្រដាល់ ធ្ចើយ៉ាងណាឱ្យកម្មវិធីនេះ ជាកម្មវិធីមួយប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព ហើយជាកម្មវិធីដែលចម្រាញ់យកកីឡាករឆ្នើមនិងល្អ ដើម្បីយកមកប្រកួតនៅក្នុងកម្មវិធីរបស់ទូរទស្សន៍ជាតិ ដោយប្រកួតក្នុងរយៈពេលពីរដងក្នុងមួយខែ។ ទន្ទឹមនឹងនោះលោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមានការជ្រើសរើសនូវកម្មវិធីកីឡាផ្សេងៗទៀតដើម្បីផ្សព្វផ្សាយ ផងដែរ ដូចជាកម្មវិធីបាល់ទាត់ជាដើម ដែលកំពុងទទួលបានការគាំទ្រខ្លំាងពីប្រជាពលរដ្ឋ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក