ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

តើធ្វើយ៉ាងណាដើម្បីឲ្យកែវភ្នែកស្រស់ថ្លា?

សុខភាព ៖ បើកែវភ្នែករបស់លោកអ្នកមានបញ្ហាដូចជា ភ្នែកក្រហម រស្មីកែវភ្នែកខ្សោយ ឬមិនមានភាពស្រស់ថ្លានោះ ក្រុមការងារស្រាវជ្រាវឯកសារសុខភាពរបស់អង្គភាព E-Arts សូមលើកយកនូវវិធីសាស្ត្រផ្សេងៗមួយចំនួនដែលអាចជួយធ្វើឱ្យកែវភ្នែករបស់លោកអ្នកប្រែក្លាយទៅជាមានរស្មីចិញ្ចែងចិញ្ចាំងឡើងវិញបាន។

១. បើកែវភ្នែកមានរស្មីខ្សោយ ឬហើមនោះលោកអ្នកត្រូវយកដៃ លុញ ឬច្យុតថ្នមៗពីខ្ទង់ច្រមុះមកសៀតផ្កា ធ្វើរបៀបនេះមួយសន្ទុះដើម្បីជំរុញឱ្យមានការផ្លាស់ប្ដូរប្រព័ន្ធជាទូទៅ និងជួយកាត់បន្ថយទឹកភ្នែកដែលកកផ្តុំច្រើននៅត្រង់បរិវេណត្របកភ្នែក។

២. ច្រកទឹកតែដែលត្រជាក់ស្រេបទៅក្នុងថង់ចងមាត់ឱ្យជាប់ រួចយកមកដាក់ស្លឹកបន្ទាប់មកធ្មេចភ្នែកសម្ងំ ឬសម្រាកឱ្យបានច្រើននាទីនៅពេលបើកភ្នែកឡើង កែវភ្នែករបស់លោកអ្នកនឹងមានភាពស្រស់ថ្លាជាងពេលមុនជាក់ជាមិនខានឡើយ។
. ចំពោះកែវភ្នែកដែលកើតមានការក្រហល់ក្រហាយដោយ​ សត្វល្អិតចូល ដោយប៉ះនឹងជាតិហឹរក្តៅនោះ ត្រូវប្រើទឹកថ្នាំលាងភ្នែក ឬថ្នាំភ្នែកសម្រក់ចូល តែសូមលោកអ្នកធ្វើការពិភាក្សាជាមួយគ្រូពេទ្យផ្នែកភ្នែកជាមុនសិន ព្រោះវាជាអវៈយវៈដែលងាយនឹងកើតមានបញ្ហាផ្សេងៗទៀតបាន។

៤. ប្រើក្រេម ឬឡេលាបជំនួយជុំវិញបរិវេណត្របកភ្នែកព្រោះវាមានប្រសិទ្ធភាពអាចជួយលុបបំបាត់ស្នាមជីវជ្រួញ និងអាការៈហើមភ្នែកបានយ៉ាងល្អតែគួរជ្រើសរើសប្រើតែក្រែម ឬឡេប្រភេទដែលមានយីហោល្បី១ផងចុះ។

៥. ការពត់រោមភ្នែកឱ្យឡើង ក៏អាចបង្កើនភាពស្រស់បស់នៃកែវភ្នែកផងដែរ ។

៦. ការគេងមិនបានស្កប់ស្កល់ ឬពុំគ្រប់គ្រាន់ក៏អាចធ្វើឱ្យកែវភ្នែករបស់លោកអ្នកមានភាពស្រអាប់មិនច្បាស់ ដូច្នេះគួរសម្រាកឱ្យបានគ្រប់គ្រាន់ទើបអាចធ្វើឱ្យកែវភ្នែកមានសម្រស់ស្រស់ថ្លានិងភ្លឺច្បាស់បាន។

៧. មិនត្រូវសម្លឹងអ្វីដែលនៅជិត ឬវត្ថុដែលមានភាពស្មុគស្មាញនិងល្អិតយូរពេកទេ ជាងនេះលោកអ្នកមិនត្រូវសម្លឹងថ្ងៃដែលកំពុងមានពន្លឺ ឬរស្មីភ្លើងដែលចែងចាំងខ្លាំងហួសប្រមាណឡើយវាងាយធ្វើឱ្យភ្នែកអ្នកស្រវាំងបាន។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក