ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ឡាវសន្យាបញ្ចប់ការបោះបង្គោលព្រំដែនឱ្យចប់នៅឆ្នាំក្រោយ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងនាយករដ្ឋមន្ត្រីឡាវលោក ផនខាំ វីផាវ៉ាន់ បានសន្យានឹងគ្នាធ្វើយ៉ាងណាបញ្ចប់ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវឱ្យចប់នូវឆ្នាំក្រោយ និងធ្វើឱ្យព្រំដែនប្រទេសទាំងពីរក្លាយជាតំបន់មានសន្ដិសុខស្ថេរភាព និងការអភិវឌ្ឍន៍។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានប្រាប់ EAC News ថាក្នុងជំនួបរវាងសម្ដេច សាយ ឈុំ និងលោក ផនខាំ វីផាវ៉ាន់ កាលពីព្រឹកមិញបានពិភាក្សាពីកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ បញ្ហាព្រំដែន និងការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា វៀតណាម ឡាវ។ លោកបន្ថែមថាសម្ដេចប្រធាននិងលោកនាយករដ្ឋមន្ត្រីឡាវបានសន្យាក្នុងការធ្វើយ៉ាងណាឱ្យការបោះបង្គោលព្រំដែនកម្ពុជា-ឡាវបញ្ចប់ទាំងស្រុងនៅឆ្នាំក្រោយ។

លោកប្រាប់ថា៖ «ខាងនាយករដ្ឋមន្ត្រីឡាវគាត់បានទទួលយកនឹងសន្យាថាភាគីឡាវនឹងធ្វើយ៉ាងណាបញ្ចប់ការបោះបង្គោលព្រំដែនឱ្យចប់នៅឆ្នាំក្រោយនេះ»។

ព្រំដែនកម្ពុជាឡាវមានប្រវែង ៥៤០គីឡូម៉ែត្រ ដោយត្រូវបោះបង្គោលព្រំដែនប្រមាណ ១៤៥ បង្គោល ក្នុងនោះបោះរួចចំនួន ១២១បង្គោល ឬស្មើនឹង ៨៦ភាគរយ ខណៈបង្គោលដែលនៅសល់គឺនៅក្នុងខេត្តព្រះវិហារ និងស្ទឹងត្រែង។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិកាលពីព្រឹកមិញលោក ផនខាំ វីផាវ៉ាន់ បានជំរុញដល់រដ្ឋមន្រ្តីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ឱ្យបង្កើតក្រុមការងារទំនាក់ទំនងតាមព្រំដែនដើម្បីផ្លាស់ប្ដូរព័ត៌មានរវាងសមត្ថកិច្ចព្រំដែននៃប្រទេសទាំងពីរ និងធ្វើឱ្យមានជំនួបរវាងមន្ត្រីមូលដ្ឋានត្រូវជួបគ្នាយ៉ាងហោចណាស់២ដងក្នុងមួយឆ្នាំផងដែរ ដើម្បីផ្លាស់ប្ដូរទំនាក់ទំនងគ្នា នៅពេលស្ថានភាពនៃជំងឺកូវីដ-១៩ បានធូរស្រាល។

កងទ័ពកម្ពុជា-ឡាវធ្លាប់ត្រូវប្រឈមមុខដាក់គ្នាចំនួន២ដង គឺនៅខែសីហា ឆ្នាំ២០១៧ ពេលដែលយោធាឡាវបានចូលមកឈរជើងនៅតំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង និងម្ដងទៀតនៅក្នុងខែសីហា ឆ្នាំ២០១៩ កងទ័ពឡាវបានលើកគ្នាចូលមកកាន់កាប់ទឹកដីខ្មែរក្នុងចំនុចទន្លេពៅ នៅតំបន់មុំ៣ ខេត្តព្រះវិហារ។ ទោះជាយ៉ាងណាការប្រឈមមុខដាក់គ្នាមិនមានការបង្គិចគ្នានោះទេខណៈថ្នាក់ដឹកនាំប្រទេសទាំងពីរចរចារគ្នាជាបន្តបន្ទាប់ក្រោយការប្រឈម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក