ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អតីតមន្ត្រី​ជាន់ខ្ពស់នៃ​អតីត​បក្ស​ប្រឆាំង​ម្នាក់បាន​វិល​ត្រលប់​មកដល់​កម្ពុជា​វិញ​ក្រោយ​មានការ​លើកលែងទោស​

ប៉ោយប៉ែត ៖ លោកស្រី ថាក់ ឡានី ដែលនិរទ្ទេសខ្លួនទៅក្រៅប្រទេស ដង្ហែតាមមេឧទ្ទាមក្រៅច្បាប់ដឹកនាំដោយបុគ្គល សម រង្ស៊ី គេចពីសំណាញ់ច្បាប់កម្ពុជា បានវិលត្រលប់មកដល់មាតុប្រទេសវិញ នៅវេលាម៉ោងជាង១២ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភានេះ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្រី ថាក់ ឡានី បានប្រាប់សារព័ត៌មានក្នុងស្រុក ដោយក្តីរំភើបរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន ដែលបានវិលត្រលប់មកកាន់មាតុភូមិវិញ ក្រោមការសណ្ដោសប្រោសប្រណីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។


អតីតមន្ត្រី​ជាន់ខ្ពស់នៃ​អតីត​បក្ស​ប្រឆាំងលោកស្រី  ថាក់ ឡានី បញ្ជាក់ថា ចាប់តាំងពីលោកស្រីចេញពីប្រទេសកម្ពុជាទៅស្នាក់នៅប្រទេសស៊ុយអែតតាមអតីតមេដឹកនាំនៃអតីតបក្សប្រឆាំង លោកស្រីបានរស់នៅម្នាក់ឯងកណ្ដោចកណ្ដែងដូចចកនៅកណ្ដាលលំហសមុទ្រ គ្មានកោះគ្មានត្រើយ ហើយអតីតមេដឹកនាំនៃអតីតបក្សប្រឆាំងរូបនោះមិនដែលមកសួរសុខទុក្ខលោកស្រីម្ដងណាឡើយ

លោកស្រី ថាក់ ឡានី បានបន្តទៀតថា "នៅពេលលោកស្រីមានទុក្ខព្រួយលោកស្រីតែងនឹកឃើញមេដឹកនាំដែលលោកស្រីជឿទុកចិត្តតែម្នាក់គត់ដែលអាចជួយសង្គ្រោះលោកស្រីបានគឺសម្ដេចតេជោ ហ៊ុន សែន"

លោកស្រី និងស្វាមីបានគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងជួយដោះស្រាយទុក្ខលំបាកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្ដីទីចេញព្រះរាជក្រឹត្យលើកលែងទោសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១តាមសំណើររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក