ភ្នំពេញ : ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ តាមការបញ្ជាក់ពីតារាចម្រៀង វណ្ណា ស័ក្ត ត្រូវជាកូនប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ថាលោកយាយបានឆ្លងជំងឺកូវីដ-១៩ ហើយត្រូវបានឡានពេទ្យដឹកយកទៅមុននេះបន្តិច។
គួរបញ្ជាក់ថាលោកស្រី ណយ សំណាង អតីតតួឯកល្ខោននិយាយដ៏ល្បីប្រចាំវិទ្យុជាតិ ជំនាន់ទសវត្សរ៍ឆ្នាំ១៩៨០ និងជាកំពូលតារាចម្រៀងអាយ៉ៃស្រ្តីជើងចាស់មួយរូប ដែលសព្វថ្ងៃគេស្គាល់ជាយាយណាងតារាកំប្លែង។ តាមការឲ្យដឹងយាយណាងមានបញ្ហាជីវភាពជរាពាធនិងមានជំងឺប្រចាំកាយរ៉ាំរ៉ៃច្រើនឆ្នាំផងដែរ៕