ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិធានការសម្រាប់អ្នកដំណើរចូលកម្ពុជានៅតែអនុវត្តន៍ធម្មតាខណៈពិភពលោករកឃើញមេរោគកូវីដ-១៩​​បំប្លែងថ្មី Omicron

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថាការលើកលែងចត្តាឡីស័កដល់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួចនៅតែអនុវត្តន៍ជាធម្មតា បើទោះបីមានការបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី Omicron ក្ដី។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានបញ្ជាក់ថាអ្នកដំណើរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន និងមានវិញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ចំនួន៧២ម៉ោងមុនពេលចូលកម្ពុជា ហើយបានទិញធានារ៉ាប់រងសុខភាព និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កនោះទេប្រសិនជាពេលមកដល់កម្ពុជាធ្វើតេស្តរហ័សរកឃើញថាអវិជ្ជមានកូវីដ-១៩។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបញ្ជាក់ថា វិធានការនេះគឺនៅតែអនុវត្តន៍ជាធម្មតាដោយគ្មានការកែប្រែនោះទេសម្រាប់អ្នកដំណើរទាំងអស់លើកលែងតែអ្នកដែលត្រូវហាមចូលប្រទេសកម្ពុជាដែលធ្វើដំណើរ ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសចំនួន១០នៅអាហ្វ្រិក ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា។

ប្រទេសចំនួន១០ នៅអាហ្រ្វិក ដែលរួមមាន ប៊ូស្វាណា អ៉ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ីឆ្លងកាត់ប្រទេសចំនួន១០ នៅអាហ្រ្វិក ដែលរួមមាន ប៊ូស្វាណា អ៉ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ី។ ការហាមឃាត់នេះគឺដោយសារដើម្បីការពារ ការរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា “អូមីក្រុង (Omicron)”៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក