BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៣ករណី ខណៈអ្នកជំងឺ ១៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,១៣៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៤០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៥០៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨២៣ករណី៕