ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះរាជអាជ្ញាចោទប្រកាន់ពីបទ "រារាំងដល់ការអនុវត្តវិធានការ" លើជនអគតិដែលបង្ហោះវីដេអូបំពុលសង្គមតាម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដហើយស្លាប់

(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង បានសម្រេចចោទប្រកាន់បុគ្គលម្នាក់ដែលបង្ហោះវីដេអូបំពុលសង្គមតាមបណ្ដាញសង្គម TikTok ប្រឌិតរឿងចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយស្លាប់ជាបន្ដបន្ទាប់ពីបទ «រារាំងដល់ការអនុវត្តវិធានការ» ។  ជនអគតិរូបនេះត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក្រោយបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

ការសម្រេចចិត្តចោទប្រកាន់ខាងលើនេះត្រូវបានធ្វើនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះតាមមាត្រា១១ នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ជននេះត្រូវបានបញ្ជូនបន្ដទៅចៅក្រមស៉ើបសួរ ដើម្បីដំណើរការតាមនីតិវិធីបន្ដទៀត។

 បុគ្គលដែលត្រូវបានចាប់ខ្លួននេះឈ្មោះ គង់ សម្បតិ្ត ជាម្ចាស់គណនីTikTok ឈ្មោះ «ចង្ហាន់ហុយ» ក្រោយបានបង្ហោះសារដែលមានខ្លឹមសារ រារាំងដល់អនុវត្តវិធានការ ចាក់វ៉ាងសាំងកូវីដ១៩ ដោយបានឃាត់ខ្លួននៅអគារសំណង់តាមបណ្តោយផ្លូវ៦០ម៉ែត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក