ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សាលារាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ឡើងវិញតាមគន្លងប្រក្រតីភាពថ្មី

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក បើកដំណើរការឡើងវិញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ តែចាំបាច់ត្រូវអនុវត្តន៍តាមស្ដង់ដារសុខាភិបាល។

ក្នុងសេចក្ដីសម្រេចនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ រដ្ឋបាលរាជធានីបានសម្រេចលុបចោលសេចក្ដីសម្រេចរបស់ខ្លួនដែលបន្តផ្អាកអាជីវកម្មដែលមានហានិភ័យរហូតដល់ថ្ងៃទី៥ ខែធ្នូ ដោយជំនួសនូវសេចក្ដីសម្រេចថ្មីនេះ។

ទោះជាយ៉ាងណាសាលារាជធានីភ្នំពេញបានតម្រូវឱ្យអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក មានកាតព្វកិច្ចចាត់តាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំង ស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគជាដើម។

អស់រយៈពេលជាង១ឆ្នាំ និង៨ខែហើយដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្មបន្ទាប់ពីកម្ពុជាបានរកឃើញជំងឹកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មីនៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែលកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានបើកប្រទេសឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក