ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលហាមអ្នកធ្វើដំណើរដែលឆ្លងកាត់ប្រទេសចំនួន១០នៅអាហ្វ្រិកមកកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចហាមឃាត់អ្នកធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន១០ នៅអាហ្រ្វិក ដែលរួមមាន ប៊ូស្វាណា អ៉ីសវ៉ាន់ទីណា ឡេសូតូ ម៉ូហ្សង់ប៊ិច ណាមីប៊ី អាហ្វ្រិកខាងត្បូង ម៉ាឡាវី អង់ហ្គោឡាខាងត្បូង និងហ្សាមប៊ី មិនឱ្យចូលប្រទេសកម្ពុជា រហូតមានការជូនដំណឹងថ្មី។

ការហាមឃាត់នេះគឺដោយសារដើម្បីការពារ ការរាលដាលនៃមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា “អូមីក្រុង (Omicron)”។

សេចក្ដីប្រកាសព័ត៌មានក្រសួងសុខាភិបាលបានលើកឡើងថា៖ «សម្រេចហាមឃាត់ អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេស ទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវ អាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ ៤៨ម៉ោង បន្ទាប់ពីចេញ សេចក្ដីប្រកាសព័ត៌មាននេះ» ។

អង្គការសុខភាពពិភពលោកកំណត់នូវប្រភេទរបស់មេរោគបំប្លែងថ្មីកូវីដ-១៩ ដែលបានរកឃើញនៅទ្វីបអាហ្វ្រិក ដោយបានដាក់ឈ្មោះថា Omicron កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ មេរោគកូវីដ-១៩ ប្រភេទអូមីក្រុង នេះជាប្រភេទវីរុសដែលអង្គការពាររាងកាយរបស់មនុស្សពិបាកក្នុងការតទល់ និងមានលទ្ធភាពក្នុងការរីករាលដាលលឿន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក