ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាប្រកាសផ្ដល់ជំនួយចំនួន១៣លានដុល្លារ និងវ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូសបន្ថែមដល់ប្រទេសឡាវ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយចំនួន ១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតគឺជាថវិការបស់ក្រុមហ៊ុនឯកជន ថែមទាំងផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀត ជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបផ្លូវការរវាងសម្ដេចជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ផលខាំ វីផាវ៉ាន់ នៅវិមានសន្តិភាពនារសៀលនេះ។

នាយករដ្ឋមន្ត្រីឡាវ លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអរគុណនិងអបអរសាទរកម្ពុជា ដែលទទួលបានជោគជ័យលើការគ្រប់វិស័យជាពិសេសគឺការទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ហើយប្រទេសឡាវសន្យានឹងសហការគាំទ្រកម្ពុជាក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២ខាងមុខផងដែរ។

លោកបានស្នើ សម្ដេចតេជោ បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺធ្វើយ៉ាងណាឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជំរុញកិច្ចសហប្រតិបត្តិការលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សហប្រតិបត្តិការផ្នែកតំបន់ និងអន្តរជាតិ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ និងលើវិស័យទេសចរណ៍ផ្សេងទៀត។

សម្ដេចតេជោ គាំទ្រការលើកឡើងក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី ដោយជំរុញឱ្យមានការវិនិយោគប្រទេសទាំងពីរព្រោះការវិនិយោគនេះគឺជាជាមូលដ្ឋានក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម និងធ្វើយ៉ាងណាឲ្យប្រជាជនប្រទេសទាំងពីរអាចធ្វើដំណើរទៅវិញទៅមក ដើម្បីដោះដូរពាណិជ្ជកម្មតាមព្រំដែន។

ប្រទេសកម្ពុជាធ្លាប់បានផ្ដល់ជំនួយដល់ប្រទេសឡាវសម្រាប់គាំទ្រដល់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន២ដងរួចមកហើយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានផ្ដល់ជំនួយជាម៉ាស់ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត ខណៈនៅពេលថ្មីនេះគឺនៅក្នុងខែកញ្ញាកន្លងទៅកម្ពុជាបានផ្ដល់ជាអំណោយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន ២សែនដូសដល់ប្រទេសឡាវផងដែរ។ ក្រៅពីប្រទេសឡាវកម្ពុជាក៏បានផ្ដល់សម្ភារបរិក្ខារ និងវ៉ាក់សាំងដល់ប្រទេសជាមិត្តច្រើនទៀតដូចជា ភូមា ទីម័រខាងកើត ប្រទេសនេប៉ាល់ និងប្រទេសវៀតណាម ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក