ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កឹម សុខា ចូលរួមរំលែកទុក្ខញាតិវង្សចំពោះការបាត់បង់សម្ដេចក្រុមព្រះ

ភ្នំពេញ៖ លោក កឹម សុខា បានផ្ញើរសាររំលែកមរណទុក្ខថ្វាយដល់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឬទ្ធិ ព្រះញាតិវង្ស និងសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ។

លោក កឹម សុខា បានសរសេរក្នុងសាររំលែកព្រះមរណទុក្ខថា៖ «ទូលបង្គំខ្ញុំ មានសេចក្ដីរន្ធត់ក្រៃលែង និងសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា ព្រះរាជបុត្រា បុត្រី និងសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច ដោយក្ដីសង្វេកសោកស្ដាយអាឡោះអាល័យជាអនេក ចំពោះការបាត់បង់ សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាព្រះស្វាមី ព្រះបិតា និងជាព្រះប្រធាន ជាទីគោរពស្រឡាញ់បំផុត»។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញ។

ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក