ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះរាជអជ្ញារងខេត្តកំពង់ធំម្នាក់ជាប់ពាក់ព័ន្ធនឹងការរំលោភដីព្រៃលិចទឹកក្នុងខេត្ត

កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ឱ្យដឹងថារដ្ឋមន្ត្រីក្រសួងដែនដីនិងជាប្រធានប្រធានក្រុមការងារអន្តរក្រសួងស្រាវជ្រាវករណីរំលោភដីព្រៃលិចទឹកបឹងទន្លេសាប លោក ជា សុផារ៉ា បានស្នើដល់តុលាការខេត្តកំពង់ធំពន្លឿននីតិវិធីកាត់ក្ដីសំណុំរឿងរំលោភដីព្រៃលិចទឹកបឹងទន្លេសាបក្នុងខេត្ត ដោយក្នុងនោះមានមួយករណីមានជាប់ពាក់ព័ន្ធនឹងព្រះរាជអជ្ញារងខេត្តកំពង់ធំម្នាក់ផងដែរ។

លោក វេង សាខុន បានបញ្ជាក់ផងដែរថា នៅខេត្តកំពង់ធំមានករណីកាប់ទន្រ្ទាន ឈូសឆាយដីព្រៃលិចទឹក និងកាន់កាប់ដីខុសច្បាប់ មានចំនួន ៤០ករណី លើផ្ទៃដីចំនួន ៣ ៥៦៦,៥៦១ហិកតា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកចំនួន៤ ក្រុងស្ទឹងសែនមាន ៣ករណី ស្រុកបារាយមាន ២ករណី ស្រុកស្ទោងមាន ៦ករណី និងស្រុកកំពង់ស្វាយមាន ១៩ករណី ដែលករណីទាំងអស់នេះត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំរួចអស់ហើយ ហើយកំពុងក្នុងដៃចៅក្រមសើបសួរ។

លោកបានបញ្ជាក់ថា៖ «ក្នុងចំណោម៤០ករណី គឺមានតែមួយករណីតែប៉ុណ្ណោះ ដែលបានធ្វើជំនុំជម្រះក្តី ប៉ុន្តែមិនទាន់បានចេញសាលក្រមជំរះក្តីនៅឡើយ ដែលអ្នកត្រូវបានចោទប្រកាន់នោះ គឺជាព្រះរាជអជ្ញារងខេត្តកំពង់ធំ»។

កាលពីម្សិលមិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាបយកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។

សម្ដេចតេជោបានលើកឡើងថា៖ «យើងមិនអាចអត់ឱនបានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជាមួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនសក្តិសមធ្វើជាមន្ត្រីតទៅទៀតទេ! មានតែដេកគុកប្រសើរជាងនៅជាមន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មានការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រីរបស់យើងនោះទេ»។

ការចេញវិធានការក្ដៅរបស់សម្ដេចតេជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាប។

បើតាមសម្ដេចដីដែលរឹបអូសបានមកវិញនេះនឹងត្រូវអភិរក្សដើម្បីដាំដើមឈើ ព្រៃលិចទឹកសារជាថ្មីឡើងវិញដើម្បីជាប្រយោជន៍ធនធានធម្មជាតិ ជំរកត្រី និងប្រព័ន្ធអរកូឡូស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក