ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំ បន្តផែនការសកម្មភាពឆ្ពោះទៅរកការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ

ភ្នំពេញ : នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំតាមអនឡាញស្ដីពីយុទ្ធសាស្ត្រការអប់រំពីចម្ងាយដើម្បីដាក់ចេញនូវផែនការសកម្មភាពធានាបាននូវការផ្ដល់ការអប់រំដល់សិស្សានុសិស្សខណៈដែលសាលារៀនមិនទាន់បើកដំណើរនៅឡើយដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មិនទាន់ធូរស្រាល។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាមប្រព័ន្ធវីដេអូ។

ក្រសួងកំពុងគិតគូរអំពីឧបសគ្គនិងផលលំបាកនានាដែលគ្រូបង្រៀននិងសិស្សានុសិស្សជួបប្រទះក្នុងដំណើរការនៃការសិក្សាពីចម្ងាយដើម្បីស្វែងរកដំណោះស្រាយជួយសម្រួលធ្វើយ៉ាងណាឱ្យការងាររៀននិងបង្រៀនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព។

ក្រសួង​បានឲ្យដឹងថា ក្នុងផែនការសកម្មភាពឆ្ពោះទៅកាន់ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញក្នុងបរិការណ៍នៃការបញ្ចប់ព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ ជំហានដំបូងគឺយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអប់រំនិងបុគ្គលិកកិច្ចសន្យានៅទូទាំងប្រទេស ការប្រើប្រាស់ធនធានដែលមានស្រាប់ដើម្បីបន្តដំណើរការរៀននិងបង្រៀន និងការគ្រប់គ្រងស្ថានការណ៍នៃការរីករាលដាលជងឺកូវីដ-១៩ និងវិធានការបន្តបន្ទាប់។

សូមជម្រាបថា រហូតមកទល់ពេលនេះក្រសួងបានជំរុញការចាក់វ៉ាក់សាំងបានប្រមាណជាង៧០ភាគរយនៅតាមខេត្ត និងជាង៨០ភាគរយ នៅភ្នំពេញនៃបុគ្គលិកអប់រំ។

ក្រសួងនឹងបន្តរៀបចំការចាក់វ៉ាក់សាំងដំណាក់កាលទីពីរសម្រាប់មន្រ្តីអប់រំនិងអ្នកពាក់ព័ន្ធនឹងអប់រំជាបន្តទៀត៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក