រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

ពលរដ្ឋខ្មែររស់នៅអាមេរិកប្រមូលផ្ដុំគ្នាបញ្ចេញមតិលើការផ្សាយ សម រង្ស៊ី ដែលថាអាមេរិកនឹងការដកសញ្ជាតិលើអ្នកគាំទ្របក្សកាន់អំណាច

ភ្នំពេញ៖ បដា «នយោបាយសមរង្ស៊ីជានយោបាយបោកប្រាស់» «ទណ្ឌិត សម រង្ស៊ី និងបក្ខពួកជាក្រុមបំផ្លាញជាតិ» និង«Sam Rainsy Stop Lying» និងបដាផ្សេងទៀតត្រូវបានពលរដ្ឋខ្មែរនៅអាមេរិកដែលគាំទ្ររដ្ឋាភិបាលលើកឡើងក្នុងការប្រមូលផ្ដុំតវ៉ាមួយនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ប្រឆាំងនៅនឹងការផ្សាយរបស់សម រង្ស៊ី ដែលថាអាមេរិកនឹងដកសញ្ជាតិរបស់គេវិញប្រសិនជាមានពលរដ្ឋខ្មែរសញ្ជាតិអាមេរិកណាគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា។

លោក Jonny Mountain ហៅផល្លី បានលើកឡើងក្នុងការតវ៉ាដោយស្នើឱ្យ សម រង្ស៊ី ឈប់យកពលរដ្ឋជាឈ្នាន់នយោបាយរបស់ខ្លួន និងឈប់ផ្សព្វផ្សាយរឿងមិនពិតតទៅទៀត។

លោកថា៖ «យើងចូលសញ្ជាតិអាមេរិកាំងក៏ដោយក៏យើងនៅតែជាសញ្ជាតិខ្មែរដែរ។ ពេលដែលខ្ញុំទៅស្បថចូលសញ្ជាតិមេធាវីថាកុំភ្លេងដើមកំណើតខ្លួនឯង! តើឱ្យខ្ញុំធ្វើយ៉ាងមិច? ដូច្នេះសុំឱ្យលោក សម រង្ស៊ី ឈប់ដើរកុហកបោកប្រាស់ពលរដ្ឋខ្លួនឯងទៅ រកវិធីផ្សេងទៅ» ។

ពលរដ្ឋខ្មែរដែលរស់នៅអាមេរិកម្នាក់ទៀតអ្នកស្រី សុថារី បានលើកឡើងថាការចង់ប្ដឹងរបស់ សម រង្ស៊ី ឱ្យអាមេរិកដកសញ្ជាតិអាមេរិកពីជនជាតិខ្មែរដែលរស់នៅអាមេរិកជារឿងមិនអាចទៅរួច បោកប្រាស់ និងថាជានយោបាយប្រជាភិថុតបំភិតបំភ័យនិងគុំគួន។

លោកថា៖ «តើមានតែក្រុមសម រង្ស៊ី ខ្លួនឯងទេដែលជាអ្នកប្រជាធិបតេយ្យ?» ។

អ្នកចូលរួមម្នាក់ទៀតអ្នកស្រី វ៉ាន់នេសា ផេង ថាការស្រលាញ់រដ្ឋាភិបាលរបស់ខ្លួនមិនមែនជារឿងខុសច្បាប់ទេ។ អ្នកស្រីយល់ថាការប្រកាសរបស់ សម រង្ស៊ី ប្រមូលលុយរកជួលមេធាវីប្ដឹងទៅតុលាការអាមេរិកឱ្យដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរនៅអាមេរិកជាការប្រមូលលុយចូលហោប៉ាវខ្លួនឯងតែប៉ុណ្ណោះ។

អ្នកស្រីថា៖ «ខ្ញុំធ្វើការនៅស្រុកអាគាំង ខ្ញុំបង់ពន្ធឱ្យស្រុកអាគាំង ហើយពួកខ្ញុំគាំទ្ររដ្ឋាភិបាលគឺគ្មានអីខុសទេ ខ្ញុំអត់ភ្លេចសញ្ជាតិខ្លួនឯង ខ្ញុំកើតមកពីស្រុកខ្មែរដូច្នេះខ្ញុំនៅតែគាំទ្ររដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ» ។

ក្រៅពីពលរដ្ឋនៅរដ្ឋកាលីហ្វ័រញ៉ា ពលរដ្ឋខ្មែរអាមេរិកដែលរស់នៅក្នុងរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិកក៏ប្រមូលផ្ដុំតវ៉ានេះដូចគ្នា។ការប្រមូលផ្ដុំបញ្ចេញមតិនេះគឺបន្ទាប់ពីពួកគេមិនពេញចិត្តទៅនឹងការលើកឡើងរបស់សម រង្ស៊ី ដែលថាអាមេរិកគ្រោងដកសញ្ជាតិរបស់ខ្លួនពីពលរដ្ឋខ្មែរណាដែលគាំទ្ររដ្ឋាភិបាលកម្ពុជាដែលរស់នៅអាមេរិក និងត្រៀមជួលមេធាវីប្ដឹងដកសញ្ជាតិដល់ពលរដ្ឋខ្មែរទាំងនោះផងដែរ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពេលចុះសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថាការការដកសញ្ជាតិអាមេរិកពីពលរដ្ឋខ្មែរដែលគាំទ្ររដ្ឋាភិបាលកម្ពុជាគឺបង្ហាញពីភាពគ្មានប្រជាធិបតេយ្យរបស់អាមេរិក និងស្នើដល់ពលរដ្ឋខ្មែរនៅអាមេរិកឱ្យតវ៉ាសួរនាំពីរឿងនេះផងដែរ។

សម្ដេចថ្លែងថា៖ «នាំគ្នាធ្វើបាតុកម្មនៅអាមេរិកមើលថាដកអត់ បើដកស្រួលវិចបង្វិចមក (កម្ពុជា)។ [...] បើអាមេរិកដកសញ្ជាតិគ្រាន់តែប៉ុណ្ណឹងអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទេ អ្នកខ្លះមិនមែនជាជនជាតិអាមេរិកទៅទៀតទៅគំរាមដកជាតិខ្មែរពីសញ្ជាតិអាមេរិកទៀត» ។

ប្រធានវេទិការអនាគត និងជាខ្មែរសញ្ជាតិអាមេរិកម្នាក់ផងដែរនោះលោក អ៊ូ វីរៈ បានសរសេរនៅលើហ្វេសបុកផេកលោកថាការចូលរួមនយោបាយនៅអាមេរិកគឺជាសិទ្ធគ្មានអ្នកណាទៅដកសញ្ជាតិទេ។ លោកបន្ថែមថាការដកសញ្ជាតិអាមេរិកអាចធ្វើទៅបានក្រោយចូលសញ្ជាតិ៥ឆ្នាំដោយសារការកុហកខ្នាតធ្ងន់ ឬចូលក្នុងក្រុមភេរវកម្ម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក