ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រុមហ៊ុនចំនួន៦បន្ថែមទៀតនឹងស្នើបើកការហោះឡើងវិញចេញចូលកម្ពុជា

ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលលោក ស៊ីន ចាន់សិរីវត្ថា បានឱ្យEAC News ដឹងថាចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ស្នើសុំបន្តការហោះឡើងវិញចេញចូលកម្ពុជាឡើងវិញ។

ក្រុមហ៊ុនទាំងនោះរួមមាន Thai Smile Airways ក្រុមហ៊ុន Bangkok Airways ក្រុមហ៊ុន Thai Air Asia ក្រុមហ៊ុន Phillippines Airline និង Cathay Pacific Airway ដោយនឹងហោះហើរចេញចូលពីប្រទេសថៃ ភីលីភីន និងហុងកុង។ ដោយឡែកក្រុមហ៊ុនដែលកំពុងហោះហើរចេញចូលកម្ពុជាសម្រាប់គឺក្រុមហ៊ុន Singapore Airline បានសុំបន្ថែមជើងហោះហើរចំនួន១៤ជើងក្នុងមួយសប្ដាហ៍ និងសុំហោះហើរចុះនៅព្រលានអន្តរជាតិខេត្តសៀមរាបចំនួន៧ជើងក្នុងមួយសប្ដាហ៍ ខណៈក្រុមហ៊ុនLanmei នឹងធ្វើការហោះហើរ ភ្នំពេញ-សៀមរាប-បាងកក ចំនួន២ជើងក្នុងមួយសប្ដាហ៍។

លោកស៊ីន ចាន់សិរីវត្ថា បានបញ្ជាក់ថា៖ «ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើងក្នុង១សប្តាហ៍រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន (ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦% (កើនឡើងពី៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១ ។ ចំនួនជើងហោះហើរនេះអាចនឹងមានការប្រែប្រួលទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩» ។

ក្រៅពីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានជម្រុញនិងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូចជា Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ។

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រទេសកម្ពុជាសម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កដល់អ្នកដំណើរចូលកម្ពុជាទាំងអស់ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ដោយគ្រាន់តែតម្រូវឱុ្យបង្ហាញប័ណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានកូវីដ-១៩ ចំនួន៧២ម៉ោងមុនចូលដល់កម្ពុជា និងត្រូវធ្វើតេស្តរហ័សនៅច្រកចូលតែប៉ុណ្ណោះ។ ការធ្វើបែបនេះដោយយោងតាមការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីស្ដារសង្គម សេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក