ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ជំរុញដល់ស្ថាប័នរដ្ឋនិងឯកជនរួមគ្នាលុបបំបាត់របាំងដែលបង្កការលំបាកដល់ជនមានពិការភាព

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថាកន្លងមកជនមានពិការភាពតែជួបប្រទះនូវឧបសគ្គជាច្រើនជាពិសេសគឺកត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនបានបង្កលក្ខណៈងាយស្រួល មិនមានផាសុកវត្ថុ ដែលជនពិការមិនអាចចេញចូល ចុះឡើង និងប្រើប្រាស់បាននៅតាមទីសាធារណៈផ្សេងៗជាពិសេសអាគារ ឬទីតាំងដែលប្រជាពលរដ្ឋឧស្សាហ៍ទៅទទួលយកសេវាសាធារណៈ ដោយជំរុញដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនទាំងអស់គិតគូរឡើងវិញដើម្បីលុបបំបាត់របាំងដែលរារាំងដល់ជនមានពិការភាពទាំងនេះ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក ឯម ច័ន្ទមករា បានស្នើដល់ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ មន្ទីរសាធារណៈការ គណស្ថាបត្យករ និងគណៈវិស្វករ សមាគមរោងចក្រកាត់ដេរ សមាគមស្បែកជើងកម្ពុជា សមាគមធនាគារ និងអ្នកពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់និងសាងសង់ថ្មីឱ្យមានលក្ខខណ្ឌអំណោយផលដល់ជនមានពិការភាព ដោយគិតគូរពីជម្រាលសម្រាប់ជនពិការ ជណ្ដើរយន្ត បន្ទប់ទឹក កន្លែងរង់ចាំ ចំណត និងផ្លូវសម្រាប់ជនមានពិការភាពប្រើប្រាស់ និងការសម្របសម្រួលឱ្យជនមានពិការភាពប្រឡងនិងទទួលបណ្ណបើកបរដូចពលរដ្ឋទូទៅ។

លោកប្រកាសស្វាគមន៍ជានិច្ចនៅពេលមានការស្នើសុំបើកវគ្គបណ្ដុះបណ្ដាល ឬកសាងសមត្ថភាពដល់រោងចក្រកាត់ដេរ រោងចក្រស្បែកជើង ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្តុអំពីបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនមានពិការភាពក្នុងស្ថាប័នទាំងនេះ។

លោកថា៖ «បច្ចុប្បន្នតាមការសង្កេតឃើញចំពោះហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ឬឯកជនដែលកំពុងកសាងថ្មីមានការរៀបចំផាសុកវត្ថុច្រើនបើទោះបីមិនទាន់ត្រឹមត្រូវតាមខ្នាតស្តង់ដា តែយ៉ាងហោចណាស់គឺបានបង្កលក្ខណៈងាយស្រួលបានមួយកម្រិតសម្រាប់ជនមានពិការភាព ឬមនុស្សចាស់ ស្រ្តី កុមារដែលប្រើប្រាស់រទេះរុញ។ ប៉ុន្តែអ្វីដែលនៅតែជាក្តីបារម្ភគឺសំណង់អគារហេដ្ឋារចនាសម្ព័ន្ធចាស់ៗដែលសាងសង់មិនបានគិតគូដល់ជនមានពិការភាព ទាំងបរិវេណទីតាំងខាងក្រៅក៏ដូចជាបរិក្ខាដែលបំពាក់នៅខាងក្នុងបន្ទប់ នៃអគារគ្រប់ប្រភេទដែលនាំឱ្យនៅតែជាឧបសគ្គក្នុងការចេញចូល ចុះឡើង និងប្រើប្រាស់ដូចជាគ្មានឬមានជម្រាលចោតពេក គ្មានឬមានចំណតសមស្រប ទ្វារពិបាកបិទបើក គ្មានឬមានជណ្តើរយោងទំហំមិនសមស្របដើម្បីឡើងទៅជាន់ខាងលើនៃអគារខ្ពស់ៗ ទ្វារចេញចូលតូចចង្អៀតចេញចូលរទេះរុញមិនបាន។ល។»

កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តាមរយៈអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានដាក់ឱ្យប្រើប្រាស់ «បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» ដែលណែនាំពីការសាងសង់ផ្លូវនិងច្រកចេញចូល ការរៀបចំណតយានយន្ត ការណែនាំពីប្រភេទអាគារនិងច្រកចេញចូលអាគារ ការបំពាកបរិក្ខាគាំទ្រក្នុងអគារ និងបរិក្ខាអនាម័យ ដែលសំដៅធ្វើយ៉ាងណាឱ្យមានការផ្សាភ្ជាប់រវាងវិស័យសំណង់និងវិស័យពិការភាព។

គួរបញ្ជាក់ផងដែរថាជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់៕

PHOTO: SARY

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក