ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រូបង្គោលអង្គរថាយហ្គឺរ ដាក់ក្តីរំពឹងថាក្រុមខ្លួននឹងបន្តរក្សាលទ្ធផលជាមួយក្រុមខ្លាំងៗបន្តទៀតនៃលីគកំពូលកម្ពុជា រដូវកាល២០២១

ភ្នំពេញ :  ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក Oriol Segura គ្រូបង្វឹកក្រុមអង្គរថាយហ្គឺរនៅតែរំពឹងថា ក្រុមខ្លួននឹងធ្វើបានល្អប្រសើរក្នុងជំនួបធំៗ នារដូវកាលនេះ ពិសេសគឺការប្រកួតបន្ទាប់ជាមួយក្រុមការពារដំណែងជើងឯក២០២០ ក្រុមបឹងកេត នាសប្ដាហ៍ក្រោយនៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១នេះ។

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងថា ទោះបីជារាល់លើកក្រោយពេលត្រឡប់ពីសម្រាកវិញដោយសារជំងឺកូវីដ-១៩ តែងតែមានភាពស្មុកស្មាញយ៉ាងណាក្ដី ក៏អង្គរថាយហ្គឺរ តែងតែរៀបចំក្រុមជាមួយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងជាបន្តបន្ទាប់ទល់ នឹងក្រុមបឹងកេត លើទឹកដីរបស់ខ្លួន និងប្រកួតបន្តបន្ទាប់ដើម្បីប្រជែងចំណាត់ថ្នាក់ល្អក្នុងរដូវកាល២០២១នេះ។ លោកបន្ថែមថា កូនក្រុមរបស់ខ្លួនតែងតែបង្ហាញការគោរពខ្ពស់និងមានវិន័យជាក្រុម ដែលទាំងអស់នេះគឺជាស្មារតីស្នូល ក្នុងការជួយបង្កើនឱ្យក្រុមខ្លួនមានភាពល្អប្រសើរ នៅក្នុងការប្រកួតធំៗ ក្នុងរដូវកាលនេះ។ ទោះយ៉ាងណាបច្ចុប្បន្ន គឺជាពេលត្រូវធ្វើការត្រៀមខ្លួនឲ្យបានល្អ និងណែនាំកីឡាករគ្រប់រូបឱ្យយល់ថាអំឡុងពេលប្រកួតពួកគេត្រូវតែ មានការខិតខំប្រឹងប្រែងខ្ពស់ និងមានស្មារតីរឹងពឹងក្នុងការប្រកួតជានិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក