ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានរដ្ឋសភាចូលរួមរំលែកទុក្ខញាតិវង្សចំពោះការបាត់បង់សម្ដេចក្រុមព្រះ

ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានផ្ញើរសាររំលែកមរណទុក្ខថ្វាយដល់ព្រះអង្គម្ចាស់ក្សត្រី នរោត្រម ម៉ារី រណឬទ្ធិ ចំពោះការយាងចូលព្រះទិវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងបានចាត់ទុកការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ ជាការបាត់បង់ឥស្សរៈជនក្នុងរាជវង្សដ៏ឆ្នើមមួយអង្គដែលបានចូលរួមជួយជាតិមាតុភូមិដោយឆន្ទៈដ៏មុះមុត។

សម្ដេចពញាចក្រីបានលើកឡើងបន្ថែមថា៖ «ការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលជាព្រះរាជឥស្សរជនក្នុងព្រះរាជវង្សមួយព្រះអង្គ ដែលមិនត្រឹមតែជាបញ្ញាវន្តដ៏ឆ្នើមមួយព្រះអង្គប៉ុណ្ណោះទេ តែជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានបូជាកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណ ព្រមទាំងបានរួមចំណែកដ៏សំខាន់ក្នុងការបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ [..] ទូលបង្គំជាខ្ញុំនិងភរិយាសូមបួងសួងថ្វាយព្រះកុសលព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមទ្រង់យាងសោយសុខក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ» ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញ។

ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក