ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សាធារណរដ្ឋឆែកសិក្សាការជំរុញពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជាឱ្យកើនឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកលោក ម៉ាទីន វែវរ៉ា (Martin Vavra) បានជម្រាបប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ថាប្រទេសលោកកំពុងពិនិត្យសិក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឆែកឱ្យកើនឡើង។ លោកបានលើកឡើងបែបនេះក្នុងជំនួបសំដែងការគួរសមមួយនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះក្នុងពេលដែលលោកត្រូវកាន់ជាតំណែងឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ម៉ាទីន វែវរ៉ា បានលើកឡើងថាប្រទេសឆែកនឹងជំរុញការវិនិយោគនៅកម្ពុជាបន្ទាប់ពីប្រទេសវៀតណាម និងប្រទេសថៃធ្វើយ៉ាងណាឱ្យមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទំាងពីរឲ្យកាន់តែមានទំហំធំឡើង។

ជាការឆ្លើយតប សម្ដេចពញាចក្រី ហេង សំរិន បានគាំទ្រចំពោះការលើកឡើងនេះនឹងសង្ឃឹមថាប្រទេសកម្ពុជា និងឆែកនឹងអាចបង្កើនទំហំពាណិជ្ជកម្មឱ្យកាន់តែខ្លាំងក្លាបន្ថែម។ សម្តេចបានលើកឡើងថាកម្ពុជានិងឆែក បានភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះជារៀងរហូតមក។ នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន។

សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់លោក ម៉ាទីន វែវរ៉ា នៅកម្ពុជាពិតជាមានសារសំខាន់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត។

ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែកបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះទំនាក់ទំនងការទូតប្រទេសទាំងពីរមានរយៈពេល៦៥ឆ្នាំហើយ។ ហើយព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្នសម្ដេចព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏ទទួលបានការសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែកផងដែរ។

យោងតាមគេហទំព័រ trading economic ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណរដ្ឋឆែក ក្នុងឆ្នាំ២០២០មានទំហំប្រមាណជិត៧៤លានដុល្លារអាមេរិក ថយចុះប្រមាណ៤៦លានពីឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក