BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៦ករណី ខណៈអ្នកជំងឺ ២២នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,១១២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៣៥នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៤៨៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨២០ករណី៕