ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងរៀបចំដែនដី បំភ្លឺករណីការចោទប្រកាន់តាម Facebook ថាទាហានរំលោភយកដីប្រជាពលរដ្ឋនៅឃុំត្រែងត្រយឹង

ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺថា កន្លងមកក្រសួងបានពិនិត្យឃើញ Facebook របស់ឈ្មោះ អាន សំអូន បានបង្ហោះវីដេអូ និងបានលើកឡើងថា ទាហានរំលោភដីប្រជាពលរដ្ឋនៅចំណុចភូមិវាលធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រសួងដែនដីថាបានចាត់មន្ត្រីឱ្យចុះពិនិត្យស្រាវជ្រាវករណីខាងលើនេះដោយបានរកឃើញថា បុគ្គលដែលបានលើកឡើងក្នុងវីដេអូថា ទាហានរំលោភយកដីគាត់ មានឈ្មោះ ចំរើន និងប្រពន្ធឈ្មោះ ជា សុធា ប្រជាជនមានស្រុកកំណើតនៅខេត្តព្រៃវែង បានមករស់នៅក្នុងសមាគមសង្គ្រោះជនពិការកម្ពុជា នៅចន្លោះឆ្នាំ ២០០៨-២០០៩ និងទទួលបានដីពីសមាគម ទំហំ ៥០មx១៥០ម។

ក្រសួងដែនដីបានបញ្ជាក់ថាឈ្មោះ ឃី ចំរើន អះអាងថា បានទិញដីបន្ថែមពីយោធាដែលជាសមាជិកសមាគមសង្គ្រោះជនពិការកម្ពុជានៅឆ្នាំ២០១១ ប៉ុន្តែពុំមានឯកសារបញ្ជាក់ពីការទិញលក់នោះទេ។

តាមលទ្ធផលវាស់វែងដែលបង្ហាញព្រំដីដោយឈ្មោះ ឃី ចំរើន ផ្ទាល់ឃើញថាដីមានទំហំ១៥៩៣១ម៉ែត្រការ៉េ ក្នុងនោះដីមិនពាក់ព័ន្ធជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធាមានទំហំ ៤៩៦១ម៉ែត្រការ៉េ និងដីទំហំ១០៩៧០ ម៉ែត្រការ៉េទៀត ជាដីដែលពាក់ព័ន្ធជាមួយមជ្ឈមណ្ឌលអភិវឌ្ឍន៍យធា។

ប្រកាសព័ត៌មានរបស់ក្រសួងដែនដីបញ្ជាក់ទៀតថា វិវាទខាងលើទាក់ទងនឹងការកាន់កាប់ដីរបស់ឈ្មោះ ឃី ចំរើន ជាន់ទៅលើដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា ហើយសកម្មភាពដែលបង្ហាញនៅក្នុងវីដេអូ ជាសកម្មភាពដែលកើតឡើងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ជាពេលវេលាដែលអាជ្ញាធរ ឃុំត្រែងត្រយឹងចុះទៅហាមឃាត់ឈ្មោះ ឃី ចំរើន មិនឲ្យសាងសង់ផ្ទះចូលក្នុងព្រំដីរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក