ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ៖ លោក កែវ រ៉េមី បានរំលឹកពីការសងគុណដល់សម្ដេចកាលពីឆ្នាំ១៩៩៧ និងឆ្នាំ២០០៨

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានសរសេរលើហ្វេសបុករបស់លោកថាលោកមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងចំពោះការសោយទិវង្គតរបស់សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ នឹងបាននឹកឃើញដល់អនុស្សាវរីយ៍ល្អៗជាច្រើនជាមួយសម្ដេចក្រុមព្រះ។ លោកបានសរសេរបន្ថែមថាលោកធ្លាប់ជាកូនចៅរបស់សម្ដេចក្រុមព្រះម្នាក់ដែលមិនអាចបំភ្លៃបាន ហើយថាក្នុងនាមជាអ្នកដឹកគុណម្នាក់លោកបានជួយសម្ដេចក្រុមព្រះឱ្យចូលស្រុកវិញ២ដងគឺនៅឆ្នាំ១៩៩៧ និងឆ្នាំ២០០៨ តាមរយៈជួបស្នើសុំទៅនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

លោកកែវ រ៉េមី បានសរសេរលើហ្វេសបុកផ្ទាល់ខ្លួនរបស់លោកថា៖ «ទូលបង្គំធ្លាប់បានសងគុណព្រះអង្គវិញនៅពេលដែលព្រះអង្គជាប់និរទេសនៅឆ្នាំ១៩៩៧ និង ក្រោយមកទៀតព្រះអង្គគង់នៅម៉ាឡេស៊ីមុនឆ្នាំបោះឆ្នោត ២០០៨។ ទូលបង្គំបានជួបសម្តេចតេជោជាលើកទី១ នៅសណ្ឋាគារឯឧ. សៀង ណាំដោយស្នើសុំការអនុញ្ញាតពី សម្តេចដោយសុំឲ្យព្រះអង្គបានយាងត្រឡប់ចូលរួមបោះឆ្នោតក្នុងឆ្នាំ ២០០៨វិញ» ។

សម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ បានភៀសព្រះកាយពីរដងគឺពីខែកក្កដា ឆ្នាំ១៩៩៧ រហូតដល់ខែមីនា ឆ្នាំ១៩៩៨ ទាក់ទងនឹងព្រឹត្តិការណ៍ប៉ះទង្គិចគ្នាដោយអាវុធរវាងគណបក្សប្រជាជន និងហ៊្វុនស៊ិនប៉ិច និងពីខែមីនា ២០០៧ ដល់ខែកញ្ញា ឆ្នាំ២០០៨ ពាក់ព័ន្ធនឹងបណ្ដឹងកិបកេងចំណូលពីការលក់ស្នាក់ការបក្សឱ្យស្ថានទូតបារាំង។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា នៅវេលាម៉ោង ៩និង៤០នាទីនៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទីនៅភ្នំពេញក្នុងព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ។ ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា ផាត់ កាញ៉ុល។

ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក