ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខញាតិវង្សចំពោះការបាត់បង់សម្ដេចក្រុមព្រះ

សម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញើរសាររំលែកមរណទុក្ខដល់ញាតិវង្ស នឹងបានចាត់ទុកការសោយទិវង្គតរបស់សម្ដេចក្រុមព្រះ ជាការបាត់បង់ឥស្សរៈជនក្នុងរាជវង្សដ៏ឆ្នើមមួយអង្គដែលបានចូលរួមជួយជាតិមាតុភូមិដោយឆន្ទៈដ៏មុះមុត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកឡើងបន្ថែមថា ៖ «ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ» ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកមិញ។ 

ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក