ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចក្រុមព្រះសោយទិវង្គតក្នុងព្រះជន្ម៧៧វស្សានៅប្រទេសបារាំង

សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ បានចូលទិវង្គតហើយកាលពីព្រឹកម៉ោង ៩និង៤០នាទីនៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីនៅភ្នំពេញ បន្ទាប់ពីព្រះអង្គបានសម្រាកព្យាបាលព្រះកាយនៅប្រទេសបារាំងជាច្រើនខែមក។ 

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ញើរសាររំលែកទុក្ខមរណទុក្ខដល់ញាតិវង្ស នឹងបានចាត់ទុកការសោយទិវង្គតរបស់សម្ដេចក្រុមព្រះជាការបាត់បង់ឥស្សរៈជនក្នុងរាជវង្សដ៏ឆ្នើមមួយអង្គដែលបានចូលរួមជួយជាតិមាតុភូមិដោយឆន្ទៈដ៏មុះមុត។ 

សម្ដេចតេជោបានលើកឡើងក្នុងសាររំលែកទុក្ខយ៉ាងដូច្នេះថា៖ «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំនិងភរិយា សូមចូលរួមរំលែក ព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រីយ៍ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះ ការបាត់បង់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្ស ដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយ ព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា» ។ 

សម្ដេចក្រុមព្រះនរោត្តមរណឬទ្ធិ ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក