ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ចេញវិធានការក្ដៅនិងឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតករណីទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបការកាប់ទន្ទ្រានព្រៃលិចទឹកបឹងទន្លេសាប ថែមទាំងបញ្ជាឱ្យអង្គភាពប្រឆាំងអំពើពុករលួយមានវិធានការស៊ើបអង្កេតករណីនេះផងដែរ។

ក្នុងសារពិសេសនាថ្ងៃនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីក្ដីបារម្ភកាន់តែរួមតូចនៃបឹងទន្លេសាបដោយសារការកាប់ទន្ទ្រានព្រៃលិចទឹក និងចាក់ដីពង្រីកចូលបឹងដែលនឹងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ សម្ដេចបានបញ្ជាឱ្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងស្ថាប័នពាក់ព័ន្ធមានវិធានការចុះបង្ក្រាបចាប់ខ្លួនជនល្មើសដោយគ្មានការយោគយល់ ហើយអង្គភាពប្រឆាំងអំពើពុករលួយចាប់ផ្ដើមស៊ើបអង្កេតលើករណីនេះ។

សម្ដេចតេជោក៏បានបញ្ជាឱ្យរឹបអូសទ្រព្សសម្បត្តិជនល្មើសនៃអំពើនេះ និងជំរុញឱ្យជនល្មើសដែលទន្ទ្រានដីទឹកបឹងទន្លេសាបឱ្យចេញមុខមកសារភាពដើម្បីទទួលបានការបន្ថូរបន្ថយទោសផងដែរ។

សម្ដេចរតេជោបានលើកឡើងថា៖ «យើងមិនអាចអត់អោនបានទេនៅពេលដែលយើងកំពុងខិតខំប្រយុទ្ធជាមួយកូវីដ-១៩ បែរជាមានមន្ត្រីរបស់យើងមួយចំនួនធ្វើសកម្មភាពដោយគ្មានការទទួលខុសត្រូវ គ្មានការក្រែងរអែងដល់ច្បាប់ និងប្រទេសជាតិ។ អ្នកទាំងនេះមិនស័កសមធ្វើជាមន្ត្រីតទៅទៀតទេ! មានតែដេកគុកប្រសើរជាងនៅជាមន្ត្រី។ ហើយសុំកុំនិយាយថាធ្វើការជូនបក្សជូនរដ្ឋយូរហើយ បែរជាគណបក្សមិនយកយល់។ យើងគ្មានការយកយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះដល់មន្ត្រីរបស់យើងនោះទេ» ។

សម្ដេចបានទទួលរបាយការណ៍ថា អតីតអភិបាលខេត្តកំពង់ឆ្នាំងម្នាក់បានកាប់ទន្ទ្រានដីបឹងទន្លេសាបដល់ទៅជាង២ពាន់ហិតា ខណៈក៏មានអភិបាល អភិបាលរង និងប្រធានមន្ទីរនៃខេត្តមួយចំនួនជុំវិញបឹងទន្លេសាបបានប្រព្រឹត្តិ និងជាប់ពាក់ព័ន្ធនឹងអំពើល្មើសនេះដូចគ្នា។

ការចេញវិធានការក្ដៅរបស់សម្ដេចតជោនៅពេលនេះគឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដីលុបបឹងទន្លេសាប។

បើតាមសម្ដេចដីដែលរឹបអូសបានមកវិញនេះនឹងត្រូវអភិរក្សដើម្បីដាំដើមឈើ ព្រៃលិចទឹកសាជាថ្មីឡើងវិញដើម្បីជាប្រយោជន៍ធនធានធម្មជាតិ ជំរកត្រី និងប្រព័ន្ធអរកូឡូស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក