ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក កឹម សុខា ប្រកាសផ្ដាច់ចំណងជាមួយ សម រង្ស៉ី និងប្រាប់ឱ្យបញ្ឈប់យកឈ្មោះគាត់ភ្ជាប់ជាមួយសម រង្ស៉ីទៀត

ភ្នំពេញ៖ នៅទីបំផុតពាក្យថា «សម រង្ស៉ី កឹម សុខា ជាមនុស្សតែមួយ» ត្រូវបានលោក កឹម សុខា ចេញមុខមកបញ្ជាក់ថាលោកលែងជាប់ពាក់ព័ន្ធនឹងសម រង្ស៉ី ទៀតហើយ និងអំពាវនាវឲ្យ សម រង្ស៊ី និងបក្ខពួកឈប់យកឈ្មោះលោកទៅភ្ជាប់នឹង សម រង្ស៉ី ថែមទៀត។

លោក កឹម សុខា បានសរសេរលើហ្វេសបុកផេករបស់លោកនៅថ្ងៃនេះថា លោក សម រង្ស៊ី និងបក្ខពួកបានយកឈ្មោះលោក ទៅភ្ជាប់ជាមួយនឹងសកម្មភាពនយោបាយនានារបស់ សម រង្ស៊ី ដោយពុំមានការអនុញ្ញាតពីលោក។

លោកបន្ថែមថា លោក សម រង្ស៉ី បានដើរចេញពីចំណងទំនាក់ទំនងនិងស្មារតីដើមនៃការរួបរួមទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង ថែមទាំងបានគាំទ្រអតីតគណបក្សភ្លើងទៀនដែលជាបក្សចាស់របស់ខ្លួនថែមទៀត ដោយថាជាទង្វើដែលសបញ្ជាក់ថា សម រង្ស៊ី កឹម សុខា មិនមែនជាមនុស្សតែមួយទេ ដោយសារតែសកម្មភាពទាំងអស់នេះមិនបានចេញពីគំនិតរបស់លោក កឹម សុខា ឡើយ។

លោកសរសេរថា៖ «អាស្រ័យហេតុនេះ ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និង ក្រុមខាងលើឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និង អន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និង មិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និង ក្រុមនោះឡើយ» ។

ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាល ពី ឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។

ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) បានបង្ហាញជំហរនយោបាយចូលរួមការបោះឆ្នោតវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក