TOP NEWS : មនុស្សចំនួន ៣៥៨នាក់ទៀតត្រូវបានរកឃើញមានករណីឆ្លងមេរោគ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៣៤៨ទៀតបានជាសះស្បើយ
ភ្នំពេញ៖ មនុស្សចំនួន ៣៥៨នាក់ទៀតត្រូវបានរកឃើញមានករណីឆ្លងមេរោគ-១៩ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ៣៤៨ទៀតបានជាសះស្បើយ ហើយអនុញ្ញាតិឱ្យចេញពីមន្ទីពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ករយៈ១៤ថ្ងៃបន្តទៀត។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ដែលរកឃើញករណីនេះនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។
គិតមកត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកមានជំងឺកូវីដ-១៩សរុបចំនួន ២១ ៤៩៩នាក់ ករណីជាសះស្បើយសរុបបានចំនួន ៩ ៨៦៧នាក់ និងមានអ្នកស្លាប់សរុបចំនួន ១៤៧នាក់ (ស្លាប់ថ្មី ៥នាក់)។
ទន្ទឹមនេះ កម្ពុជារកឃើញករណីកូវីដ-១៩ នាំចូលពីក្រៅប្រទេសសរុបចំនួន ៦១៤នាក់ (ករណីនាំចូលថ្មីចំនួន ៨នាក់)៕