BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ២០នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,០៨៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩៣១នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៤៦៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨១៤ករណី៕