ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ បំបាត់ការនឿយហត់ពីការងារដោយមើលរូបថតអនុស្សាវរីយ៍ពីអតីតកាល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ព្យាយាមបំបាត់នូវការនឿយហត់ក្រោយពីដឹកនាំប្រជុំកំពូលអាស៉ី-អឺរ៉ុប និងចូលរួមកិច្ចប្រជុំអមអស់ជាង១សប្ដាហ៍មកនេះតាមរយៈការមើលនូវរូបថតអនុស្សាវរីយ៍អតីតកាល។

រូបថតមួយសន្លឹកដែលសម្ដេចតេជោ បានបង្ហោះនៅលើហ្វេសប៊ុករបស់សម្ដេចនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញរូបសម្ដេចក្នុងសំលៀកបំពាក់អាវធំព័ណ៌ប្រផេះ ដែលបានថតក្នុងអំឡុងឆ្នាំ១៩៨៦ ក្នុងពេលដែលសម្ដេចមានអាយុ៣៤ឆ្នាំ។

សម្ដេចតេជោបានសរសេរក្នុងហ្វេសបុកសម្ដេចយ៉ាងដូច្នេះថា៖ «បានទទួលរូបថតមួយសន្លឹកពីអភិបាលខេត្តកែបដែលរូបថតនេះខ្ញុំមិនដែលបាន

ឃើញសោះ។ បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះអាចថតក្នុងឆ្នាំ១៩៨៦ដែលពេលនោះខ្ញុំ

មានអាយុ៣៤ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱយរឹងនោះទេគឺជាសក់ក្បាលធម្មជាតិដែលរាងអង្គាដីឬរួញបន្តិច។ ដោយសារបែបនេះបានជាសក់កូនស្រីពៅកាលពីតូចនិងចៅស្រីទី២១សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ។ សប្តាហ៍នេះជាសប្តាហ៍នយោបាយដែលខ្ញុំព្យាយាមបំបាត់ការនឿយហត់ដោយការមើលរូបថតចាស់ៗវិញម្តង» ។

កម្ពុជាបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ASEM-13 បានដោយជោគជ័យកាលពីថ្ងៃទី២៦ ខែវិច្ឆិកាម្សិលមិញ ដោយបានចេញសេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញមួយផងដែរ។ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM-13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក