BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ២៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ៤ករណី ខណៈអ្នកជំងឺ ២៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៥នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១២០,០៦៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,៩២៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១១៦,៤៤៦នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៩,៨១០ករណី៕