ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ថាទ្វីបអាស៊ីនិងអឺរ៉ុបជាតំបន់ខុសគ្នាតែមានបញ្ហាប្រឈមដូចគ្នា

នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរស្មារតីនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបថា មានលក្ខណៈត្រង់ទៅត្រង់មក និងស្ថាបនាឱ្យគ្នា។ សម្ដេចយល់ថាថ្វីត្បិតតែទ្វីបទាំងពីរមានលក្ខណៈខុសគ្នាទាំងវប្បធម៌ ភូមិសាស្ត្រ តែនៅតែអាចសម្រេចបាននូវដំណោះស្រាយរួមដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្នបាន។

សម្ដេចតេជោបានថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅរសៀលនេះថា៖ «ថ្វីត្បិតថាយើងមានភាពចម្រុះខាងវប្បធម៌មានភាពខុសគ្នាខាងភូមិសាស្ត្រនឹងមានឧបសគ្គជាសត្យានុម័តដែលធ្វើឱ្យយើងត្រូវរៀបចំកិច្ចប្រជុំកំពូល ASEM-13 តាមប្រព័ន្ធវីដេអូយើងនៅតែអាចសម្រេចនូវការឆ្លើយតបរួមគ្នាទៅនឹងបញ្ហាផ្សេងៗដែលមានសារៈសំខាន់ជាសកល។ ព្រមទាំងបានផ្ដល់នៅដំណោះស្រាយជាក់ស្ដែងទៅលើបញ្ហាប្រឈមជាច្រើនដែលយើងបាននឹងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ។ […] លទ្ធផលជាក់ស្ដែងទាំងនេះពិតជាមិនអាចសម្រេចបានឡើយប្រសិនជាគ្នាការចូលរួមយ៉ាងសកម្មនិងជិតស្និតរវាងប្រទេសនិងស្ថាប័នដៃគូASEMទាំងអស់ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់» ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ក្រោយកិច្ចប្រជុំនេះសេចក្ដីថ្លែងការក្រុងភ្នំពេញស្ដីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏នឹងត្រូវប្រកាសផងដែរ។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានលើកឡើងក្នុងពិធីបិទកិច្ចប្រជុំកំពូលនេះថាកិច្ចប្រជុំកំពូលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះគឺមានសារៈសំខាន់បំផុតស្របពេលដែលពិភពលោកកំពុងប្រឈមនឹងជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច និងបានអរគុណព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតេជោដែលបានប្រឹងប្រែងឱ្យសេចក្ដីថ្លែងការក្រុងភ្នំពេញចេញជារូបរាង។

លោកថា៖ «ខ្ញុំសូមអរគុណសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំ។ សម្ដេចបានខិតខំធ្វើការយ៉ាងខ្លាំងដើម្បីឱ្យកិច្ចប្រជុំបានជោគជ័យ» ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula Von der Leyen បានលើកឡើងថាការសម្រេចបានសេចក្ដីថ្លែងការណ៍ក្រុងភ្នំពេញនាពេលនេះបានបង្ហាញនូវភាពសាមគ្គីភាពពិភពលោក និងការគាំទ្រដល់ពហុភាគីនិយមរវាងអាស៊ីនិងអឺរ៉ុប។

លោកស្រីថា៖ «ជំហានទៅមុខយើងត្រូវបង្កើនការវិនិយោគជាងពេលណាៗទាំងអស់យើងនឹងបង្កើនចំណងទាក់ទងទាំងរូបវ័ន្ត ទាំងឌីជីថលរវាងតំបន់យើងទាំងពីរហើយនេះគឺជាគោលបំណងនៃគំនិតច្រកទ្វាររបស់អឺរ៉ុបដែលនឹងដាក់ផ្សព្វផ្សាយនាអាទិត្យក្រោយ» ។

នាយករដ្ឋមន្ត្រីស្លូវ៉ានីលោក Janez Jansa បានបង្ហាញនូវការគាំទ្រនិងរីករាយដែលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបសម្រេចបាននូវកិច្ចប្រជុំនិងចេញសេចក្ដីថ្លែងការណ៍នេះ។ ជាមួយគ្នាផងដែរនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងផងដែរថាសេចក្ដីថ្លែងការក្រុងភ្នំពេញមានអត្ថន័យចំនួន៣គឺការស្ដារឡើងវិញក្រោយវិបត្តិកូវីដ-១៩ ជួយឱ្យតំបន់អាស៊ីនិងអឺរ៉ុបខិតជិតគ្នា ក៏ដូចជាជួយដល់ការជំរុញការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ASEM-13 ក្រោមការដឹកនាំនិងរៀបចំដោយកម្ពុជាបានបញ្ចប់នៅម៉ោងប្រមាណ៧និង៣០នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM-13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក