ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកនាំពាក្យក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងថ្មីកូវីដ-១៩ដែលទើបត្រូវបានរកឃើញ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ឱ្យដឹងថាអង្គការសុខភាពពិភពលោកទើបបានប្រកាសនូវការរកឃើញវីរុសកូរ៉ូណាបំប្លែងថ្មី២ទៀតគឺ B.1.640 និងB.1.1.529 ដែលជាប្រភេទវីរុសដែលអង្គការពាររាងកាយរបស់មនុស្សពិបាកក្នុងការតទល់ និងមានលទ្ធភាពក្នុងការរីករាលដាលលឿន។

លោកស្រីអំពាវនាវដល់ពលរដ្ឋឱ្យបន្តអនុវត្តវិធានការការពារ និងប្រុងប្រយ័ត្នជានិច្ចពីជំងឺកូវីដ-១៩ ជាពិសេសត្រូវអនុវត្តវិធានការ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន។

លោកស្រីថា៖ «ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ យើងដឹងហើយថាវីរុសនេះធ្វើចរាចរណ៍នៅពេលណាមានដំណើរឆ្លងកាត់ឬក៏ការធ្វើចរាចរណ៍របស់មនុស្ស។ កាលណាការធ្វើចរាចរណ៍របស់មនុស្សមកពីគ្រប់ទិសទីច្រើន អញ្ចឹងលទ្ធភាពនៃការចម្លងក៏វានឹងអាចមាន» ។

បើតាមលោកស្រី ឱ វណ្ណឌីន វីរុសកូរ៉ូណាបំប្លែងថ្មីទាំងពីរប្រភេទនេះត្រូវបានរកឃើញនៅក្នុងទ្វីបអាហ្រ្វិក និងបានរកឃើញនៅទីក្រុងហុងកុងកាលពីម្សិលមិញ។ វីរុសទាំងពីរប្រភេទនេះទើបត្រូវបានអង្គការសុខភាពពិភពលោកកំណត់នូវប្រភេទរបស់វាកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក