ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជាជឿថាអាចធ្វើឱ្យសម្រេចបាននូវក្រមសីលធម៌ស្ដីពីសមុទ្រចិនខាងត្បូងក្នុងពេលដែលដឹកនាំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងកិច្ចប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ថាសម្ដេចសង្ឃឹមថាក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ខាងមុខ កម្ពុជាអាចធ្វើឱ្យសម្រេចបាននូវក្រមសីលធម៌ស្ដីពិសមុទ្រចិនខាងត្បូង (South China Sea Code of Conduct) បាន។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កញារីទ្ធ នៅរសៀលនេះ។

លោកបានសរសេរលើហ្វេសបុកផេករបស់លោកដោយដកស្រង់ប្រសាសន៍របស់សម្ដេចតេជោថា៖ «ផ្ដើមចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាស៊ី-អឺរ៉ុប ទី១៣នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថានៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២នេះ ប្រទេសចិននិងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធនឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្ទចិនភាគខាងត្បូងបានដែលឆ្នាំ២០២២នេះ គឺជាខួបទី២០នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការតាក់តែង CoC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាងត្បូងនេះ» ។

អស់រយៈពេលជិតពីរទស្សវត្សរ៍មកហើយ ដែលអាស៊ាននិងចិនបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការអនុវត្ត “ក្រមសីលធម៌” សម្រាប់សមុទ្រចិនខាងត្បូង។ គោលដៅនៃក្រមសីលធម៌នេះ គឺដើម្បីគ្រប់គ្រងភាពតានតឹងដែលអាចកើតឡើងពីជម្លោះរវាងអ្នកទាមទារក្នុងតំបន់ រួមមានប្រ៊ុយណេ ចិន ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ វៀតណាម និងឥណ្ឌូនេស៊ី។

ក្នុងឆ្នាំ២០០២ក្នុងពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំកំពូល អាស៊ាន-ចិនបានចុះហត្ថលេខាលើ "សេចក្តីប្រកាសស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង" ដែលកំណត់ដំណាក់កាលសម្រាប់ក្រមសីលធម៌ផ្លូវការត្រូវអនុវត្តតាម។ លក្ខខណ្ឌនៃការប្រកាសត្រូវបានបង្កើតឡើងដោយប្រទេសហត្ថលេខីគ្រាន់តែបានសន្យាដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី និង "អនុវត្តការអត់ធ្មត់ដោយខ្លួនឯងក្នុងការធ្វើសកម្មភាពដែលនឹងធ្វើឱ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព"៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក